ឱក សុគន្ធកញ្ញា ត្អូញត្អែររឿងក្នុងចិត្តថា «ធ្វើជាមនុស្សមិនមែនជារឿងងាយស្រួល»
កន្លងមកអ្នកគាំទ្រកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងតែឃើញសកម្មភាពសិល្បៈ ក៏ដូចជាជីវិតឯកជនរបស់នាង តាមរយៈការបង្ហោះរូបថត វីដេអូ ជាមួយពាក្យពេចន៍លេងសើចនៅលើបណ្ដាញសង្គម តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញ កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញរូបនេះ ហាក់ដូចជាខុសប្លែក ចេះបង្ហោះពាក្យសម្ដី drama ធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំង ។
ជាការពិត ឱក សុគន្ធកញ្ញា កាន់តែមានជីវិតស្រស់បំព្រង ចាប់តាំងពីរៀបការសាងគ្រួសារ និង ទទួលបានកូនប្រុសម្នាក់មក ប៉ុន្ដែថ្មីៗនេះ អ្នកម៉ាក់ខាងលើ ស្រាប់តែលើកឡើងក្នុងន័យធ្វើជាមនុស្សមិនមែនជារឿងងាយស្រួលទៅវិញ ព្រោះមិនអាចផ្ដាប់ចិត្តមនុស្សគ្រប់គ្នាបាន ។ សាររបស់កំពូលតារាចម្រៀងស្រីខាងលើ មានខ្លឹមសារថា «ធ្វើជាមនុស្សមិនមែនជារឿងងាយស្រួលទេ.. មនុស្សម្នាក់ពិតជាមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ តែយ៉ាងណាក៏យើងអាចប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពដើម្បីធ្វើរឿងល្អៗជាច្រើនសម្រាប់ជីវិតរបស់យើង» ។
គេកម្រឃើញ ឱក សុគន្ធកញ្ញា រៀបរាប់ត្អូញត្អែរពីទុក្ខលំបាកធ្វើជាមនុស្ស ហើយរឹតតែមិនធ្លាប់ឃើញនាងទម្លាយពីរឿងរ៉ាវក្នុងចិត្តដូចពេលលើកណាស់ ព្រោះធម្មតានាងច្រើនតែបង្ហាញពីសកម្មភាពការងារ ឬសុភមង្គលក្នុងគ្រួសារប៉ុណ្ណោះ ៕