ប្លែកភ្នែកពេលឃើញ ជីមមី លេងស្ទីល Fashion កាចៗលើកដំបូង!
ធ្លាប់តែឃើញពិធីការិនីរូបរាងខ្ពស់ស្រឡះ ជីមមី លេងខ្លួនក្នុងឈុតសម្លៀកបំពាក់បែបទាន់សម័យកាលីបៗ តែថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយពីបានឃើញពិធីការិនីរូបនេះលេចមុខនៅក្នុងការបង្ហាញម៉ូដមួយជាមួយនឹង Fashion យ៉ាងទាក់ទាញទាំងសម្លៀកបំពាក់ និង ម៉ូដក្រចក ដែលគេទើបឃើញបែបនេះជាលើកទីមួយ ។
ជាមួយនឹងឈុត Fashion បែបនេះ ជីមមី បានបង្ហោះសារថា «ធ្លាប់តែធ្វើជាពិធីការិនី តែលើកនេះគេចាប់មកធ្វើជាអ្នកបង្ហាញម៉ូដ មើលខ្លួនឯងអត់ចង់ស្គាល់ ផាត់មុខប្រែកាយ ជីមមី ទៅជាមនុស្សម្នាក់ទៀត» ។ ការបង្ហាញម៉ូដរបស់ ជីមមី ជាមួយនឹង Fashion ប្លែកបែបនេះក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដោយក្នុងនោះមានការសរសើរថាពិតជាស្រស់ស្អាតណាស់ តុបតែងបែបណាក៏មើលទៅស័ក្តិសមបើមិនប្រាប់ស្មានថាអ្នកម៉ូដែលអាជីពតែម្តង ។
ជីមមី ត្រូវបានគេចាត់ទុកជាពិធីការិនីដែលពោរពេញទៅដោយសមត្ថភាព និង ទេពកោសល្យ ជាពិសេសនាងក៏មានសម្រស់ និង រូបរាង Goal ទាក់ទាញជាខ្លាំងដែលបុរសៗជាច្រើនចង់បាននាងជាម្ចាស់ចិត្ត តែបានត្រឹមតែស្តាយព្រោះនាងមានទេវបុត្រជិះសេះសទៅហើយគឺបុរសសង្ហា ជីមមី ៕