លេចមុខតារាសម្តែង គង់ រ៉ាយុទ្ធ យ៉ាងសាមញ្ញក្នុងថ្ងៃបង្កក់កូនតារាចម្រៀង អេនជី
បើរំឭកទៅរយៈពេលប្រមាណជា ១៥ ឆ្នាំមុន លោកអ្នកប្រាកដជាបានស្គាល់មកហើយនូវប្រជាប្រិយភាពរបស់អតីតតារាសម្តែង គង់ រ៉ាយុទ្ធ ដែលត្រូវជាម្ចាស់ហាង រ៉ាយុទ្ធ ហ្វេសហ្សិន ។ ម្យ៉ាងវិញទៀតអតីតតារាសម្តែងប្រុសរូបនេះ ក៏ត្រូវជាបងថ្លៃរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេគឺ ផាន់ ម៉ូនីកា និង អេនជី ផងដែរ ។
ជាក់ស្តែងក្រោយពីរៀបការ ក្នុងអំឡុងឆ្នាំ ២០១២ មក តារាសម្តែងរូបនេះ ក៏បានបញ្ចប់អាជីពជាអ្នកសិល្បភ្លាមៗ និង បន្តពង្រឹងមុខជំនួញហាងសម្លៀកបំពាក់របស់ខ្លួន ដោយមិនសូវបានបង្ហាញវត្តមានក្នុងបណ្តុំអ្នកសិល្បនោះទេ ។
យ៉ាងណាមិញ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ជាថ្ងៃបង្កក់កូនប្រុសដំបូងរបស់តារាចម្រៀង អេនជី និង ស្វាមី ដែលត្រូវជាប្អូនប្រុសពៅរបស់ខ្លួននេះ គេបានឃើញវត្តមានលោកក្នុងការតុបតែងខ្លួនបែបសាមញ្ញ ជាមួយនឹងភរិយាដ៏ស្រស់ស្អាតរបស់ខ្លួន ដែលគេបានដឹងថាជាអតីតតារាសម្តែងដូចគ្នាគឺអ្នកនាង អ៊ឹម សុគន្ធា ។
គួរឲ្យដឹងថា បច្ចុប្បន្នអតីតតារាសម្តែង គង់ រ៉ាយុទ្ធ និង ភរិយា មានកូនស្រីមួយរូប ជាចំណងដៃអាពាហ៌ពិពាហ៌របស់អ្នកទាំងពីរ និង ពេលនេះកំពុងតែរស់នៅយ៉ាងមានសុភមង្គល ៕