នាង គន្ធា បញ្ចេញស្ទីលថតក្នុងឈុតស្នេហាយ៉ាងទាក់ទាញ និង តែងខ្លួនឡើងប្លែក
មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញតារាចម្រៀងពន្លកថ្មី នាង គន្ធា បង្ហាញស្ទីលតែងខ្លួន បែបកាចៗជាមួយសម្លៀកបំពាក់ស្បែក ដែលគេទើបឃើញជាលើកដំបូង។ មានការសរសើរថា មួយឈុតនេះ មើលទៅកាន់តែជួយលើកសម្រស់ នាង គន្ធា ឱ្យកាន់តែទាក់ទាញថែមមួយកម្រិតទៀត ។
គេចាំបានថា ក្រោយពីមានឈ្មោះបោះសំឡេងនៅក្នុងវិស័យចម្រៀង នាង គន្ធា កាន់តែមានការរៀបចំខ្លួនទាន់សម័យ និងប្លែកជាងមុន។ ថ្មីៗនេះ គេប្រទះឃើញ នាង គន្ធា លេងស្ទីលបែបតារាចម្រៀង បស្ចឹមប្រទេសសម្រាប់ការថត MV ថ្មីរបស់នាងដោយក្នុងនោះនាងចាប់ដៃគូជាមួយតារាចម្រៀង វេហាស៍ ដែលជាប្អូនប្រុសរបស់តារាចម្រៀង មាស សាលី ទៀតផង។
មានការលើកឡើងថាមើលទៅ នាង គន្ធា ពិតជាប្លែកខ្លាំងណាស់សម្រស់ដូចមេឃ និង ដីបើប្រៀបធៀបការចូលសិល្បៈជាលើកដំបូង ។ អ្នកគាំទ្រ មិនតិចទេលាន់មាត់ថាមើលមិនចង់ស្គាល់ពេល នាង គន្ធា លេងស្ទីលក្នុងឈុតអាវស្បែកខ្មៅបែបនេះ ។
គេចាំបានថា នាង គន្ធា ចាប់ផ្តើមមានប្រជាប្រិយភាព ក្រោយពីនាងបានចូលរួមប្រលងចម្រៀងនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ហង្សមាស ក្រោយមកនាងក៏មានឱកាសបានហក់ចូលផលិតកម្មសាន់ដេ ក្រោមការជួយជ្រោមជ្រែងពីតារាចម្រៀង អ៊ីណូ។ ពេលនេះ នាង គន្ធា មានការប្រែប្រួលខ្លាំងទាំងរូបសម្ជស្ស និង ជីវភាពរស់នៅ ៕