ខ្លាំងដៃផង! ម៉ៃ សុគន្ធ ប្ដឹង កក្កដា សុភ័ណ្ឌ ទារ ៥ ម៉ឺនដុល្លារ
មានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពី ម៉ៃ សុគន្ធ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង កក្កដា សុភ័ណ្ឌ និង បានទាមទារជំងឺចិត្តជាទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅសាលាដំបូងរាជធានីភ្នំពេញ ។
ម៉ៃ សុគន្ធ បានបង្ហោះក្រដាសពាក្យបណ្ដឹងចំនួន ៣ សន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយមានផ្ដិតស្នាមមេដាយបញ្ជាក់ច្បាស់លាស់ ហើយលើសពីនេះ ម៉ៃ សុគន្ធ ថែមទាំងបាននិយាយថា ពាក្យបណ្ដឹងបានចូលដល់សាលាដំបូងហើយ ឱ្យ កក្កដា សុភ័ណ្ឌ ត្រៀមខ្លួនដើម្បីចូលខ្លួនទៅដោះស្រាយ ។
ដោយឡែកសម្រាប់ដើមហេតុរហូតឈានដល់ការដាក់ពាក្យបណ្ដឹងនេះ តាមផេកសិល្បករកម្ពុជាបានឱ្យដឹងថា មុននឹងសម្រេចចិត្តដាក់ពាក្យបណ្ដឹង ម៉ៃ សុគន្ធ បានទុកពេលវេលាដើម្បីឱ្យភាគីខាង កក្កដា សុភ័ណ្ឌ ច្រើនដងហើយសម្រាប់ឱកាសកែខ្លួន ប៉ុន្តែ កក្កដា សុភ័ណ្ឌ មិនបានកែខ្លួនទេ ថែមទាំងឌឺដងផ្លែផ្កាមិនឈប់ ទើប ម៉ៃ សុគន្ធ សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញតែម្ដង ៕