ឆ្លាតណាស់! ទើបតែ ៨ ឆ្នាំសោះ កូនប្រុស ពាក់មី ជួយរកលុយឱ្យប៉ាៗបានបាត់
លោកអ្នកប្រាកដជា ធ្លាប់បានដឹងរួចហើយ ពីសមត្ថភាព កូនប្រុសស្រីរបស់តារាកំប្លែង ពាក់មី ក្នុងការសម្តែង ក៏ដូចជាលេងកំប្លែង ដែលមានដុងកាត់ទៅរកឪពុកនោះ ។
ម្យ៉ាងវិញទៀត កូនស្រីច្បង និង កូនប្រុសទី ២ របស់លោក ក៏បានបង្ហាញវត្តមានជាញឹកដងមកហើយនៅលើឆាក ព្រមទាំងសម្តែងក្នុងខ្សែភាពយន្តជាច្រើន ដោយមានការសរសើរពីសំណាក់អ្នកទស្សនា សិល្បករ ជាពិសេសអ្នកដឹកនាំខ្សែភាពយន្តទៀតផង ។
យ៉ាងណាមិញថ្មីៗនេះ តារាកំប្លែង ពាក់មី បង្ហោះសារ និង រូបភាពកូនប្រុសទី ២ របស់លោកឈ្មោះថា «អាតួ» មានអាយុ ៨ ឆ្នាំ ដោយកាន់លុយក្រដាស ១០០ ដុល្លារ យកមកឲ្យលោក ជាប្រាក់កំរៃនៃការថតរបស់ខ្លួន ។
រូបភាព និង សារភ្ជាប់ថា «ហាហាហា កូនតួ មកពីថតកុនយកលុយមកឲ្យប៉ា ១០០ ដុល្លារ» នោះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក រំភើបចិត្ត និង សរសើរក្មេងប្រុសនេះយ៉ាងខ្លាំង ក៏ព្រោះតែខ្លួននៅតូចពិតមែន ប៉ុន្តែមានសមត្ថភាព ព្រមទាំងដឹងគុណយកលុយជាកម្លាំងញើសឈាមរបស់ខ្លួនមកជូនប៉ា ៕