អាលីហ្សា បានត្រឹមតែឱ្យស្វាមីមើលរូបភាពកូនស្រីពីចម្ងាយ
រហូតមកដល់ពេលនេះ អាលីហ្សា សម្រាលកូនបានប្រមាណជាងពីរខែ ហើយកូនស្រីរបស់នាងក៏កាន់ តែមានមុខមាត់គួរឱ្យក្នាញ់ ជាពិសេសមុខដូចស្វាមីរបស់នាងបេះបិតតែម្តង។
គេចាំបានថាដោយសារតែកូវីដ ១៩ គម្រោងក្នុងការចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជួបជុំជាមួយ ស្វាមីរបស់ អាលីហ្សា ត្រូវអាក់ខាន ដែលសូម្បីតែស្វាមីរបស់នាងក៏មិនបានមកមើលថែទាំនាងពេលសម្រាលកូនដំបូង ដែលធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈមានការអាណិតដល់រូបនាងជាខ្លាំងព្រោះជារឿយៗ អាលីហ្សា តែងត្អូញនឹកស្វាមីតាមជាចំហនៅតាមបណ្តាញសង្គម ។ ចំណែកឯ ស្វាមីរបស់ស្រីស្អាតរូបនេះ បានឃើញកូនស្រីតាមរយៈតែរូបភាពពីចម្ងាយប៉ុណ្ណោះ។
កាន់តែធំកូនស្រីរបស់ អាលីហ្សា កាន់តែមានមុខមាត់ដូចលោក សូ លីឃាំង ជាស្វាមីបេះដាក់តែម្តង ដែលកាន់តែធ្វើឱ្យតារាសម្តែងរូប នេះនឹកស្វាមីជាខ្លាំង។ កន្លងមក ក៏មានការលើកឡើងពីសំណាក់មិត្តភក្តិថា បើនឹកស្វាមីខ្លាំងមើលមុខកូនស្រីទៅ បាត់នឹកហើយ ព្រោះមុខដូចពុម្ពតែមួយ។
ក្រោយសម្រាលកូនហើយ អាលីហ្សា មិនទាន់មានរូបរាងស្រឡូនស្អាតដូចមុននៅឡើយទេ ដោយសារ ពេលនេះនាងនៅសរសៃខ្ចីនៅឡើយ ។ បើតាមការលើកឡើងពីសំណាក់មិត្តភក្តិ អាលីហ្សា អាចនឹង បញ្ចប់ការងារសិល្បៈ ព្រោះពេលនេះនាងត្រូវយកពេលវេលាដើម្បីមើលថែទាំកូនតូច។ ពេលនេះដែរ អាលីហ្សា ក៏មិនទា់ន់ដឹងថាពេលណានាង នឹងបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកដូចបំណងឡើយ៕