ក្រោយសម្រាលកូនរួច សម ម៉ាណា មានយីអ៊ុនបានថតរឿងភាគភ្លែត
មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញវត្តមានតារាសម្តែង សម ម៉ាណា លេចមុខនៅក្នុងការ សម្តែងរឿងភាគរបស់ទូរទស្សន៍ភីអិនអិនរឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គពីរ ដែលជាស្នាដៃនិពន្ធរបស់ អ្នកស្រី ពាន់ ភួងបុប្ជា ។
គេស្ទើរមិនជឿថា សម ម៉ាណា វិល មកប្រមូលសិល្បៈវិញ ខណៈដែលនរណាក៏ដឹងថាតារាស្រីរូបនេះ រស់នៅក្នុងជីវភាពធូរធារ និងទើបសម្រាលបានកូនស្រីដ៏ ស្រស់ស្អាតមួយកាលពីប៉ុន្មានខែមុន។ ខ្លះលើកឡើងថា សម ម៉ាណា ចូលសិល្បៈដោយសារការ ស្រឡាញ់មិនមែនដើម្បីសន្សំលុយនោះទេ ព្រោះពេលនេះនាងមិនមានការលំបាកផ្នែកសេដ្ឋកិច្ចអ្វីឡើយ។
បើទោះមិនមែនជាតួឯកតែ សម ម៉ាណា រីករាយចំពោះសម្តែងនៅក្នុងរឿងភាគមួយនេះ ក្រោយពីនាង អាក់ខានសម្តែងរឿងអស់រយៈពេលជាច្រើនឆ្នាំ ។
ថ្វីដ្បិតទើបសម្រាលកូនក៏ពិតមែនតែ សម ម៉ាណា នៅតែមានសម្រស់ស្រស់ស្អាត ជាពិសេសរូបរាង ស្រឡូនស្ទើរមិនដឹងថានាងមានកូននោះទេ ។
យ៉ាងណាមិញ គេមិនទាន់ដឹងថា ការចូលប្រឡូកក្នុងសិល្បៈជាថ្មីរបស់ សម ម៉ាណា ភ្លឹបភ្លែត ដូចមុន ឬ បែបណាឡើយ ខណៈមួយរយៈមុន ប្រភពដែលស្និទ្ធជាមួយនាងបង្ហើបថា គូស្នេហ៍នាងចង់បានកូនប្រុសមួយទៀតឆាប់ៗ៕