ហ្សូណូ ធ្វើដំណើរជាង ៤០០គីឡូម៉ែត្រ ដើម្បីជួបអភិបាលស្រុកបន្ទាយស្រី ព្រោះហេតុផលទាំងនេះ
ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយនូវភាពល្បីល្បាញរបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ជាមួយនឹងស្នាដៃ ក៏ដូចជា សមិទ្ធផលជាច្រើនដែលអភិបាលស្រុកវ័យក្មេងមួយរូបនេះ បន្សល់ទុកនៅក្នុងទឹកដីដែលលោកត្រូវបំពេញតួនាទី ។
ក្នុងនោះដែរ អភិបាលស្រុកវ័យក្មេងរូបនេះ ក៏ត្រូវបានមហាជនជាច្រើន មានការស្ងើចលើកសរសើរខ្លាំងដល់រូបលោក ព្រមទាំងបានដាក់នាមឲ្យថាជា ចៅហ្វាយស្រុកឆ្នើមថែមទៀតផង ។
យ៉ាងណាមិញ ដោយស្នាដៃដ៏គំរូនេះហើយ ទើបតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ហ្សូណូ បានស្កាត់ទៅជួបលោក ផ្ទាល់តែម្តង ក៏ព្រោះតែហេតុផលម្យ៉ាង ។
ក្នុងការស្កាត់ជំនួបជាមួយនឹងអភិបាលស្រុកវ័យក្មេងរូបនេះ លោក ហ្សូណូ គឺបានបញ្ជាក់ថា លោកខានជួបអភិបាលស្រុកបន្ទាយស្រីនោះយូរមកហើយ ហើយម្យ៉ាងវិញទៀតនោះ ចំពោះគោលបំណងសំខាន់ គឺការនឹករឮក និង ចង់មកទស្សនាទេសភាពបែបវាលស្រែ ដែលប្រកបទៅដោយបរិស្ថានល្អ អនាម័យនៃការរស់នៅរបស់ប្រជាជន ក្រោមការណែនាំរបស់មន្ត្រីថ្នាក់ស្រុកផង ទើបធ្វើឲ្យស្រុកនេះទាំងមូលទទួលបានការកោតសសើរច្រើន ៕