ថន លក្ខិណា កាន់តែស្រស់ស្អាត តែស្ងាត់ឈឹងរឿងស្នេហា
ថន លក្ខិណា ក៏ជាពិធីការិនីស្រករក្រោយម្នាក់ដែលមានទាំងសមត្ថភាព និង រូបសម្រស់ ជាពិសេសចុងក្រោយនេះគេសម្គាល់ឃើញតារាស្រីដែលមានប្រភពមកពីខេត្តកោះកុងរូបនេះកាន់តែមានសម្រស់ស្អាត ហើយការរៀបចំខ្លួនចូលរួមនៅក្នុងកម្មវិធីនីមួយៗពិតជាទាក់ភ្នែកតែម្តង ។
មិនត្រឹមជាពិធីការិនីនៅក្នុងស្ថានីយទូរទស្សន៍ហង្សមាសប៉ុណ្ណោះទេ ថន លក្ខិណា ក៏ជាពិធីការិនីនៅតាមកម្មវិធីមង្គលការនានា ដែលពេលនេះចាប់ផ្តើមមានទីផ្សារការងារបណ្តើរៗក្រោយពីអាក់ខានមួយរយៈដោយសារកូវីដ ១៩ ។ ក្នុងនោះក៏មានការលើកឡើងថា ថន លក្ខិណា កាន់តែមានសម្រស់ផូរផង់ មិនថានាងតែងខ្លួនក្នុងឈុតបែបយុវវ័យ ឬ បុរាណឡើយ ជាពិសេសកាន់តែលេចធ្លោជាមួយគ្រឿងពេជ្រចែងចាំងទាំងឈុតៗ ។ ខ្លះនិយាយថាប្រៀបធៀបប៉ុន្មានឆ្នាំមុន និង ពេលនេះ ថន លក្ខិណា សម្រស់ប្លែកហើយក្មេងថែមទៀត ។
ថ្វីដ្បិតតារាស្រីប្រុសជាច្រើនបានបើកចំហពីជីវិតឯកជន ជាពិសេសបង្ហាញមុខគូស្នេហ៍ស្ទើរគ្រប់គ្នាក៏ពិតមែន តែ ថន លក្ខិណា នៅតែស្ងាត់ឈឹងដដែលចំពោះរឿងនេះ ហើយសូម្បីតែចូលរួមនៅក្នុងកម្មវិធីនានាក៏គេមិនដែលឃើញនាងបណ្តើរមនុស្សពិសេសក្រៅពីបងស្រី ថន ដារ៉ា ឬ អ្នកម្តាយរបស់នាងនោះទេ បើទោះបីគេដឹងថានាងក៏មានវ័យច្រើនដែរហើយ ៕
រូបថត ៖ ហ្វេសប៊ុក