ព្រឹកថ្ងៃបង្កក់ខែ កូនស្រីដំបូង សួស វីសា ទទួលបានចំណងដៃ ៥ ម៉ឺនដុល្លារ ( វីដេអូ )
នៅល្ងាចថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះដែរ តារាចម្រៀង សួស វីសា និង ស្វាមី បានរៀបចំកម្មវិធីបង្កក់ខែកូនស្រីដំបូង នាងតូច ថង សាម៉ូលីណា ហៅ Jenny ដោយបានអញ្ចើញភ្ញៀវកិត្តិយសចំនួន ៣០ តុ ។
យ៉ាងណាមិញ មុននឹងឈានដល់ពេលវេលាទទួលភ្ញៀវពេលល្ងាច តារាចម្រៀងស្រីរូបនេះ និង ស្វាមី ក៏បានរៀបចំពិធីសូត្រមន្តបង្កក់សិរី នៅពេលព្រឹកដល់កូនស្រី និង មានការចូលរួមពីសំណាក់ឪពុកម្តាយ និង ក្រុមគ្រួសាររបស់តារាទាំងពីរផងដែរ ។
អ្វីដែលកាន់តែពិសេស កម្មវិធីទើបតែបានរៀបចំមួយព្រឹកប៉ុណ្ណោះ តែនាងតូង ថង សាម៉ូលីណា ទទួលបានចំណងដៃបង្កក់សិរីចេញខែដំបូង ដល់ទៅ ៥ ម៉ឺនដុល្លារ ទៅហើយ ។
បើតាមការបង្ហោះវីដេអូ Live លើផេកផ្លូវការរបស់ សួស វីសា បានឲ្យដឹងថា ចំណងដៃ ៥ ម៉ឺនដុល្លារនោះ គឺមានការចងដោយអ្នកនាង ចំនួន ៩៩០០ ដុល្លារ និង ស្វាមីចំនួន ៩៩០០ រយដុល្លារ រីឯចំនួនផ្សេងទៀតគឺពីលោកតា លោកយាយ អ៊ំ ពូមីង នាងតូច ថង សាម៉ូលីណា ផងដែរ ៕