វីជេ រតនា ចេញខែកូនរួមនឹងពិធីឡើងវីឡាថ្មីយ៉ាងអធិកអធមកាលពីយប់មិញ
វីជេ រតនា បានរៀបចំពិធីចេញខែកូនប្រុសទីបី រួមនឹងការឡើងវីឡាថ្មីយ៉ាងអធិកអធមកាលពីថ្ងៃទី ០៩ យប់មិញ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈយ៉ាងច្រើនលើសកំណត់ ដែលបានធ្វើឱ្យវីជេ រតនា រំភើបចិត្តជាខ្លាំង ។
បើទោះយប់មិញមានកម្មវិធីចេញខែកូនស្រីតារាចម្រៀង សួស វីសា ក៏ពិតមែន តែគេសង្កេតឃើញអ្នកសិល្បៈជាច្រើននៅតែឆ្លៀតទៅចូលរួមកម្មវិធីបង្កក់កូនប្រុសទីបីរបស់ វីជេ រតនា រហូតដល់លើសចំនួន ធ្វើឱ្យម្ចាស់កម្មវិធីមានភាពរីករាយជាខ្លាំង ។ មិនមែនតែកម្មវិធីចេញខែកូនប្រុសតែមួយប៉ុណ្ណោះទ វីជេ រតនា បានរៀបចំពិធីឡើ់ងផ្ទះវីឡាថ្មីនៅក្នុងថ្ងៃតែមួយរួមគ្នាដែរ ហើយកម្មវិធីនោះគេសង្កេតឃើញថាមានការតុបតែងលម្អយ៉ាងស្រស់ស្អាតមិនចាញ់ពិធីមង្គលការនោះទេ ។
វីជេ រតនា កាន់តែមានភាពជោគជ័យក្រោយពីលោកបានចាកចេញពីអាជីពសិល្បៈមកធ្វើជំនួញផ្នែកអចលនៈទ្រព្យក៏ដូចជាការលក់ផលិតផលរក្សាសម្រស់ជាមួយភរិយា ហើយសព្វថ្ងៃជីវិតគូរបស់លោកកាន់តែមានសុភមង្គលក្រោយពីបានទទួលចំណងដៃកូនប្រុសដ៏គួរឱ្យស្រឡាញ់ដល់ទៅបីនាក់ តែគេពុំច្បាស់ថាលោកនឹងបន្តតាមយកកូនស្រីទីបួនទៀតឬបែបណាឡើយ ៕
រូបថត ៖ ហ្វេសប៊ុក