មានន័យណាស់ សម្ដី កែវ ចាន់និមល មួយឃ្លានេះ ទៅកាន់ស្វាមីបណ្ដូលចិត្ត
ពាក្យថាជីវិតគ្រួសារមួយម៉ាត់ វាមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់សម្រាប់គូស្វាមីភរិយា ព្រោះបើគូស្វាមីចេះស្រឡាញ់ យោគយល់ផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក នោះសុភមង្គលគ្រួសារនឹងកើតឡើងដោយឯកឯង ធ្វើឱ្យអ្នកផងកោតសរសើរចាត់ទុកជាគំរូល្អមួយ ពិសេសសម្រាប់អ្នកសិល្បៈដែលជាគំរូដល់ទស្សនិកជនស្រាប់ ។
នៅក្នុងសង្គមសិល្បៈ គ្រួសារពិធីការិនីឆ្នើម កែវ ចាន់និមល ត្រូវបានមហាជនចាត់ទុកជាគ្រួសារប្រកបដោយសុភមង្គលមួយ ដោយជារឿយៗ អ្នកនាង និង ស្វាមី តែងតែបើកបង្ហាញពីដំណើរកម្សាន្តយ៉ាងផ្អែមល្ហែមរ៉ូមែនទិកចំពោះគ្នា ព្រមជាមួយពាក្យពេចន៍ស្នេហាស្វីតៗដូចប្ដីប្រពន្ធទើបរៀបការហើយថ្មីថ្មោង បង្ហោះនៅលើបណ្ដាញបង្អួតសេចក្ដីសុខដល់អ្នកគាំទ្រស្ទើរតែមិនលស់ថ្ងៃ ។
និយាយដល់ពាក្យសម្ដីផ្អែមល្ហែម ថ្មីៗនេះ ពិធីការិនីរូបស្រស់ កែវ ចាន់និមល ស្រាប់តែបង្ហោះសារថ្មីមួយទៀតនៅលើគណនីហ្វេសប៊ុក ដែលមានអត្ថន័យជ្រៅស្ដែងពីក្ដីស្រឡាញ់ចំពោះស្វាមីពេញបេះដូង ដោយ និមល រៀបរាប់ថា «ម្នាក់នេះហើយដែលធ្វើឱ្យខ្ញុំអាចរស់នៅយ៉ាងសមរម្យដូចសព្វថ្ងៃ» ។ ត្រឹមពាក្យមួយឃ្លានេះ វាហាក់បង្ហាញយ៉ាងច្បាស់ថា ស្វាមីនាង ស្រឡាញ់ថ្នាក់ថ្នមបំពេញចិត្តនាងគ្រប់បែបយ៉ាងទាំងអស់ ៕