ធ្មេចបើកៗ ស៊ឹម សូលីកា រៀបចំពិធីខួបកំណើតកូនស្រីគម្រប់អាយុ ២០ ឆ្នាំយ៉ាងរីករាយ!
ធ្មេចបើកៗពេលនេះកូនស្រីតែមួយរបស់ពិធីការិនី ស៊ឹម សូលីកា មានអាយុ ២០ ឆ្នាំហើយ នាងក៏បានរៀបចំពិធីខួបកំណើតឱ្យកូនស្រីដោយមានការចូលរួមពីសំណាក់សាច់ញាតិ ជាពិសេសអតីតស្វាមីចូលរួមដែលមើលទៅពិតជាមានក្តីសុខ ។
ថ្វីដ្បិតពិធីខួបកំណើតកូនស្រីរបស់ ស៊ឹម សូលីកា មិនមែនជាពិធីធំដុំដោយមានការអញ្ជើញមិត្តភក្តិអ្នកសិល្បៈក៏ពិតមែន តែមានការចូលរួមពីសំណាក់មិត្តភក្តិរបស់កូនស្រីក៏ដូចជាសាច់ញាតិ ជាពិសេសអតីតស្វាមីរបស់នាងក៏ចូលរួមនៅក្នុងពិធីរបស់កូនស្រីដែលមើលទៅពិតជាពោរពេញទៅដោយក្តីសុខ និង ភាពកក់ក្តៅជាខ្លាំង ។
មានការលើកសរសើរថា បើទោះបែកគ្នា និង មានដៃគូថ្មីរៀងខ្លួនក៏ពិតមែន កូនស្រីរបស់ ស៊ឹម សូលីកា នៅតែមានក្តីសុខដោយសារឪពុកម្តាយរបស់នាងនៅតែបន្តការរាប់អាន និង ផ្តល់ក្តីស្រឡាញ់ឱ្យនាង ។ នៅក្នុងថ្ងៃខួបកំណើតកូនស្រី ស៊ឹម សូលីកា ក៏មិនភ្លេចបង្ហោះសារដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅថា «២០ ឆ្នាំកន្លង ពេលនេះម៉ោងនេះ ម៉ែកំពុងតែឈឺផង ភ័យខ្លាចផង ត្រេកអរផង… គិតសព្វគិតគ្រប់ ប្រឹងប្រែងណាស់ ទម្រាំបានឆ្លងទន្លេរួច ។ រាត្រី ៨ វិច្ឆិកា ២០០០ / ២០២០ ម៉ែបានបង្កើត និង បីបាច់ថែរក្សាកូនស្រីម្នាក់ដ៏ឆ្លាត ហើយគួរឱ្យ ស្រឡាញ់បំផុត ម៉ែសូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកនេះ តាមថែរក្សាកូនឱ្យបានសុខសប្បាយ មានសំណាងល្អពេញមួយជីវិត មានលាភ ជ័យ អាយុវែង សូមរីករាយថ្ងៃខួបកំណើត កូនមាសម្ដាយ» ។
ងាកមក ស៊ឹម សូលីកា ឯណេះវិញបើទោះមានការកូនស្រីវ័យក្រមុំក៏ពិតមែន តែសម្រស់របស់នាងនៅតែស្រស់ស្អាត ជាពិសេសនៅក្នុងថ្ងៃខួបរបស់កូនស្រីនាងក៏បានលេងស្ទីលតែងខ្លួនយ៉ាងឃ្យូត មើលទៅអ្នកទាំងពីរដូចជាបងប្អូនតែម្តង ។ ពេលនេះដែរ ស៊ឹម សូលីកា មិនទាន់មានដំណឹងល្អនៅឡើយទេបើទោះបីនាងរៀបការជាមួយលោក អេង ឫទ្ធី យូរក្រែលហើយដែរ ៕
រូបថត ៖ ហ្វេសប៊ុក