ដើមខែវិច្ឆិកានេះ តារាប្រុសស្រីច្រើនដួង រៀបចំកម្មវិធីពិសេសៗដល់សមាជិកគ្រួសារបន្តគ្នារដឹក
ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ មានសិល្បករសិល្បការិនីមួយចំនួនបានរៀបចំកម្មវិធីជប់លៀងយ៉ាងសប្បាយរីករាយផងដែរ សម្រាប់សមាជិកក្នុងគ្រួសារ ដូចជា កម្មវិធីបង្កក់កូន ឡើងផ្ទះ សម្ពោធហាងថ្មី និង ខួបកំណើត ជាដើម ។
ក្នុងនោះគេបានឃើញមានទាំងការរៀបចំលក្ខណៈគ្រួសារ និង ធំដុំគគ្រឹគគ្រេងផងដែរ ដោយមានការចូលរួមពីសំណាក់មិត្តក្នុងសិល្បៈជាច្រើនរូប ដើម្បីញ៉ាំងកម្មវិធីកាន់តែសប្បាយរីករាយ ។ ចង់ដឹងថា តារាណាខ្លះ ទៅទស្សនាខាងក្រោម ៖
១- តារាចម្រៀង ខេម ៖ តារាចម្រៀង ខេម បានរៀបចំកម្មវិធីសម្ពោធហាង T & Y នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់តារាៗក្នុងប្រទេសកម្ពុជា ។
២- ពិធីការិនី ស៊ឹម សូលីកា ៖ បានរៀបចំកម្មវិធីខួបកំណើតកូនស្រីអាយុគម្រប់ ២០ ឆ្នាំ នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
៣-តារាចម្រៀង សួស វីសា និង លោក Tommy ៖ បានរៀបចំកម្មវិធីបង្កក់ខែកូនស្រីដំបូង ថង សាម៉ូលីណា ហៅ Jenny កាលពីថ្ងៃទី ០៩ វិច្ឆិកា កន្លងទៅនេះ ។
៤- វីជេ រតនា និង ភរិយា ៖ បានរៀបចំកម្មវិធីបង្កក់ខែកូនប្រុសពៅឈ្មោះ ធី នរៈរ័ត្នបញ្ញាសិទ្ធ និង ឡើងគេហដ្ឋាន កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ផងដែរ ។
៥- តារាចម្រៀង រតនៈ ពិសី ៖ បានរៀបចំកម្មវិធីបង្កក់ក្មួយស្រីបែបសាមញ្ញៗជាលក្ខណៈគ្រួសារ និង មិត្តភក្តិយ៉ាងរីករាយកន្លងទៅនេះ ៕