អូនឆលី កូនកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា អាយុ ១ ខួបហើយ ឃ្យូតខ្លាំងណាស់!
ធ្មេចបើកៗរយៈពេលមួយឆ្នាំ ដែលជាថ្ងៃដ៏ចងចាំរបស់កំពូលតារាម្រៀង ឱក សុគន្ធកញ្ញា នៃការសម្រាលកូនប្រុសដំបូង អ៊ឹង បញ្ញាបុត្រ ហៅ ឆលី បើគិតចាប់ពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ។
យ៉ាងណាមិញ អាយុទើបតែ ១ ខួប ប៉ុណ្ណោះ តែកូនប្រុសរបស់តារាចម្រៀងខាងលើ អូន ឆលី មើលទៅកាន់តែស្អាតសង្ហាកាត់រកលោកប៉ា និង រួសរាយគួរឲ្យស្រឡាញ់ដូចអ្នកម៉ាក់ៗអ៊ីចឹង ។
ជាក់ស្តែង រូបភាពប៉ុន្មានសន្លឹកដែល ឱក សុគន្ធកញ្ញា បានបង្ហោះពីអូន ឆលី ឈរហើយពាក់អាវពណ៌លឿង ខោជើងវែងពណ៌ទឹកប៊ិច មើលទៅពិតជាស្រស់ស្អាត គួរឲ្យខ្នាញ់ណាស់ ។ តោះទស្សនារូបភាព ឆលី ខាងក្រោម ៖