មានភរិយាថ្មី និង មានកូនទៅហើយ រិន សាវ៉េត នៅតែអាល័យភរិយាចាស់!
ថ្វីដ្បិតភរិយាទីមួយស្លាប់ទៅរយៈពេលប្រមាណជាបីឆ្នាំក៏ពិតមែន តែតារាចម្រៀង រិន សាវ៉េត នៅតែនឹកអាល័យ ហើយថ្មីៗនេះលោកថែមទាំងស៊ែររូបភាពនៅក្នុងហ្វេសប៊ុកថែមទៀត ។
គេចាំបានថាភរិយារបស់តារាចម្រៀង រិន សាវ៉េត បានទទួលមរណភាពដោយសារជំងឺដ៏កាចសាហាវ កាលពីអំឡុងឆ្នាំ ២០១៧ ដោយបន្សល់នូវកូនប្រុសម្នាក់ជាចំណងដៃ ហើយអ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ រិន សាវ៉េត បានបង្ហោះរូបភាពភរិយារបស់លោកជាមួយកូនប្រុសរួមនឹងការលើកឡើងថា «ពេលវេលារសាត់ទៅជាច្រើនឆ្នាំ» ។
ក្នុងនោះក៏មានការលើកឡើងថាជីវិតមនុស្សមិនទៀងទាត់ទេ ពេលនេះគាត់ទៅបានសុខហើយ និង ខ្លះក៏បាននិយាយថា ទំនងនឹកភរិយាហើយទើប រិន សាវ៉េត ស៊ែររូបភាពភរិយាបែបនេះ ។
គួរបញ្ជាក់ថា ពេលនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះក៏បានរៀបការភរិយាទីពីរដែលជាអណិកជនរស់នៅប្រទេសបារាំង និង ភរិយារបស់លោកក៏បានសម្រាលបានកូនប្រុសម្នាក់នៅប្រទេសបារាំង តែយ៉ាងណា រិន សាវ៉េត មិនបានមកមើលថែទាំភរិយា និង កូនប្រុសដោយផ្ទាល់ដៃទេ ដោយសារការសម្ភាសមិនទទួលជោគជ័យ ៕
រូបថត ៖ ហ្វេសប៊ុក