ឌួង ហ្សូរីដា ចាប់ផ្តើមលេងស្ទីលបង្ហាញសាច់ក្បាលពោះជាថ្មី ក្រោយស្រកគីឡូ
ចុងក្រោយនេះគេសម្គាល់ឃើញថាពិធីការិនី ឌួង ហ្សូរីដា កាន់តែមានសម្រស់ស្រស់ស្អាតប្លែកជាងមុន ក្រោយរាងស្រកគីឡូជាច្រើន ជាពិសេសនាងកាន់តែហ៊ានក្នុងការស្លៀកពាក់បង្ហាញក្បាលពោះយ៉ាងជឿជាក់ផងដែរ ។
គេចាំបានថាមួយរយៈមុន ឌួង ហ្សូរីដា មានរូបរាងធាត់ទ្រលុកទ្រលក់ដែលនាងបានប្រាប់ថាឡើងរហូតដល់ ៦៩ គីឡូឯណោះ ប៉ុន្តែថ្មីៗនេះពិធីការិនីរូបនេះបានស្រកមកនៅត្រឹមតែ ៥៨ គីឡូ ឃើញថាមើលទៅស្រឡូនស្អាតប្លែកជាងមុន ។ ក្រោយស្រកប្រមាណជា ១១ គីឡូ ឌួង ហ្សូរីដា កាន់តែជឿជាក់ ដោយនាងបានបង្អួតរាងជាមួយនឹងម៉ូដសម្លៀកបំពាក់ខើចខ្លី ទាន់សម័យ ហើយកាន់តែទាក់ទាញថែមទៀត ។
ជាក់ស្តែង នៅក្នុងកម្មវិធីចេញខែកូនស្រី សួស វីសា ពិធីការិនី ឌួង ហ្សូរីដា បានចាយរាងជាមួយនឹងខោជើងធំ និង អាវខើចបង្ហាញក្បាលពោះរាបស្មើ ដែលគេកម្រឃើញនាងស្លៀកបែបនេះពីមុនមក ។ មានការសរសើរស្ទើរគ្រប់គ្នាថាស្លៀកបែបនេះមើលទៅ ឌួង ហ្សរីដា សាមញ្ញទេ តែគួរឱ្យស្រឡាញ់ ជាពិសេសក្រោយស្រកគីឡូមើលទៅនាងកាន់តែក្មេង ។
វ័យកាន់តែច្រើនក៏ពិតមែន តែ ឌួង ហ្សូរីដា ហាក់មិនខ្វល់ខ្វាយពីរឿងរៀបការ ឬ បង្ហាញមុខមាត់គូស្នេហ៍អ្វីឡើយ ដោយភាគច្រើនគេតែងឃើញពិធីការិនីរូបនេះទៅណាមកណាជាមួយក្រុមគ្រួសារតែប៉ុណ្ណោះ ។ ពេលនេះ ឌួង ហ្សូរីដា កំពុងមមាញឹកជាមួយនឹងការងារជំនួញជាច្រើនរបស់នាងដែលកំពុងដំណើរការយ៉ាងរលូន ៕
រូបថត ៖ ហ្វេសប៊ុក