មើលរូបភាពទាំងនេះក៏ដឹងថា ព្រំ រដ្ឋា និង គូស្នេហ៍ មើលទៅមានក្តីសុខជាខ្លាំង
បើទោះរវល់ជាមួយនឹងការដឹកនាំរឿងក៏ពិតមែន ព្រំ រដ្ឋា តែងចំណាយពេលវេលាដើរលម្ហែជាមួយគូស្នេហ៍ និង កូនប្រុស មើលទៅពិតជាកក់ក្តៅ រ៉ូមែនទិកមិនចាញ់គូស្នេហ៍ថ្មីថ្មោងនោះទេ ។
ចុងក្រោយនេះ ព្រំ រដ្ឋា កាន់តែបើកចំហពីជីវិតស្នេហារបស់នាងជាមួយគូស្នេហ៍ជាជនជាតិហ្វីលីពីន ក្រោយពីពួកគេបានទំនាក់ទំនងជាមួយគ្នាជាច្រើនឆ្នាំ ហើយអ្វីដែលចាប់អារម្មណ៍ បើទោះមមាញឹកនឹងការងារក៏ ព្រំ រដ្ឋា តែងចំណាយពេលដើរកម្សាន្តជាមួយគូស្នេហ៍នៅតាមរមណីដ្ឋាននានា រួមទាំងការចែករំលែករូបភាពស្វីតស្វីតជាលក្ខណៈគ្រួសារ មើលទៅពិតជាមានក្តីសុខជាខ្លាំង ។
ក្នុងនោះដែរ គេកម្រឃើញនាងនាំកូនស្រីទៅជាមួយណាស់ ភាគច្រើននាងទៅជាមួយកូនប្រុស ដោយគេមិនច្បាស់ថាតើក្មេងប្រុសរូបនោះជាដំណក់ឈាមរួមគ្នារបស់នាង និង គូស្នេហ៍ឬយ៉ាងណាឡើយ ។
គេចាំបានថា ព្រំ រដ្ឋា បានចាកចេញពីអាជីពសិល្បៈ ក្រោយពីនាងបានរៀបការ និង បានចេញទៅរស់នៅសហរដ្ឋអាមេរិក តែក្រោយពីលែងលះជាមួយស្វាមី នាងក៏បាននាំកូនស្រីមកស្រុកខ្មែរ និង បានហក់ចូលក្នុងអាជីពសិល្បៈ ហើយលើកនេះមិនមែនជាអ្នកសម្តែងទេ ពោលគឺជាម្ចាស់ផលិតកម្មតែម្តង ដោយមានការជ្រោមជ្រែង និង លើកទឹកចិត្តពីសំណាក់គូស្នេហ៍ផងដែរ ៕