សុខៗ គឹម លីហ្សា ថា «គ្មានអ្វីពិបាកជាងរស់នៅជាមួយមនុស្សអស់ការស្រឡាញ់»
ស្របពេលមុខរបរអនឡាញកំពុងទទួលជោគជ័យ ស្រាប់តែថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញស្រីស្អាត គឹម លីហ្សា បានបង្ហោះសារប្លែក ធ្វើឱ្យគេសង្ស័យថា នាងកំពុងមានបញ្ហានៅក្នុងគ្រួសារ ។
គឹម លីហ្សា បានបង្ហោះសារថា «គ្មានអីពិបាកជាងរស់នៅជាមួយមនុស្សអស់ការស្រឡាញ់នោះទេ បើបុណ្យដែលបានធ្វើទាំងប៉ុន្មានមានពិត សូមអស់កម្មនេះឆាប់ៗផងចុះ» ។ ការលើកឡើងរបស់ស្រីស្អាតរូបនេះបានធ្វើឱ្យអ្នកគំាទ្រ ជាពិសេសមិត្តភក្តិក្នុងសិល្បៈមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះក៏មានការ Comment សួរនាំថាមានរឿងអ្វី? ស៊ូស៊ូអាយដល ហើយខ្លះទៀតបានលើកឡើង ថាគួរលុបការសរសេរនេះវិញទៅ តែយ៉ាងណា គឹម លីហ្សា បានតបថា «បេីអស់ស្រឡាញ់ស៊ូបែកចេញឱ្យឆ្ងាយ គ្រាន់បេីជារស់នៅជាមួយគ្នាតែគ្មានសុភមង្គលសូម្បីបន្តិច» ។
ទោះបីជាយ៉ាងនេះក្តី គេមិនទាន់ដឹងថា គឹម លីហ្សា មានបញ្ហាអ្វីធ្ងន់ធ្ងរនៅក្នុងគ្រួសារឡើយ ព្រោះកន្លងមកគេតែងឃើញអតីតតារាសម្តែងរូបនេះតែងបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមីនៅតាមបណ្តាញសង្គម ។ គេចាំបានថា គឹម លីហ្សា បានរៀបការជាមួយលោក គីវ វុឌ្ឍី ដែលជាអណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលីកាលពីចុងឆ្នាំ ២០១៣ ដែលពេលនេះពួកគេបានទទួលចំណងដៃកូនប្រុសពីររូបដ៏គួរឱ្យស្រឡាញ់ ហើយសព្វថ្ងៃមនេះដែរ គឹម លីហ្សា និង ស្វាមី ព្រមទាំងកូនៗបានត្រលប់មកនៅស្រុកខ្មែរ ដើម្បីបង្កើតជំនួញអនឡាញ និង កំពុងទទួលបានជោគជ័យជាខ្លាំង ៕