មាស សាលី ច្រានចោលរឿងមករស់នៅសហរដ្ឋអាមេរិក ខុសច្បាប់
ថ្មីៗនេះមានការចាប់អារម្មណ៍ ក្រោយស្ងាត់ៗឃើញតារាចម្រៀង មាស សាលី កំពុងរស់នៅយ៉ាងមានក្តីសុខ នៅសហរដ្ឋអាមេរិកជាមួយភរិយា ថែមទាំងបានរៀបចំពិធីខួបគម្រប់ក្តីស្រឡាញ់ដល់ទៅបួនឆ្នាំទៀតនោះ បានធ្វើឱ្យគេនិយាយថាលោកទៅរស់នៅអាមេរិកខុសច្បាប់ ។
បើទោះបីមិនបានរៀបចំពិធីរៀបមង្គលការនៅក្នុងស្រុកខ្មែរក៏ពិតមែន តែលោក មាស សាលី បានបញ្ជាក់ថា លោកបានភ្ជាប់ពាក្យនៅស្រុកខ្មែរ និង បានមករៀបការនៅសហរដ្ឋអាមេរិកត្រឹមត្រូវ ហើយពេលនេះលោកក៏បានមករស់នៅជាមួយភរិយាដោយស្របច្បាប់ផងដែរ ។ តារាចម្រៀងរូបនេះបានច្រានចោលចំពោះការលើកឡើងថាភរិយារបស់លោកគឺជានារីមេម៉ាយផងដែរ ។ មានការសរសើរថាពិតជាមិនធម្មតាមែន ស្ងាត់ៗតារាចម្រៀង មាស សាលី រកបានភរិយាយ៉ាងស្រស់ស្អាត និង កំពុងរស់នៅយ៉ាងមានក្តីសុខក្នុងទឹកដីអាមេរិក តែយ៉ាងណាលោកមិនទាន់មានកូនប្រលែងលេងនៅឡើយទេ ។
លោក មាស សាលី ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងគួរសមនៅក្នុងពិភពសិល្បៈ តែពេលនេះលោកក៏បានមករស់នៅសហរដ្ឋអាមេរិកជាមួយភរិយា ហើយលោកក៏មានប្អូនប្រុសម្នាក់ដែលកំពុងដើរតាមគន្លងលោកផងដែរ គឺតារាចម្រៀង វេហាស៍ ៕
រូបថត ៖ ហ្វេសប៊ុក