(វីដេអូ) រឹងមាំណាស់! បវរកញ្ញាកូឡុំប៊ី ឆ្នាំ ២០១២ បង្ហាញស្នាមញញឹមយ៉ាងជឿជាក់ ទោះកាត់ជើងម្ខាងចោល
កាលពីកំឡុងខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ មហាជនអ្នកគាំទ្រ ជាពិសេសអ្នកលេងបណ្តាញសង្គមស្ទើរទូទាំងពិភពលោក បានដឹងនូវដំណឹងគួរឲ្យសោកស្តាយពីការកាត់ជើងចោលម្ខាងត្រឹមជង្គង់ចុះ របស់អតីត Miss Colombia ឆ្នាំ ២០១២ ដោយបញ្ហាជំងឺមហារីកគ្រាប់ឈាមរបស់នាង ។
រយៈពេលរំលងផុតប៉ុន្មានខែមកហើយ ទោះជាការសោកស្តាយរបស់អ្នកគាំទ្រ និង គ្រួសាររបស់នាងនៅមានក៏ព្រោះតែមិនអាចឃើញវត្តមានរបស់ Daniella Alvarez ដើរបង្ហាញម៉ូដនៅលើឆាកក៏ពិតមែន តែ Miss Colombia ឆ្នាំ ២០១២ រូបនេះ នៅតែបង្ហាញស្នាមញញឹមទៅកាន់អ្នកគាំទ្រ និង អ្នកនៅជុំវិញខ្លួនរបស់នាងដូចដើម ។
ក្នុងនោះដែរ Daniella តែងបង្ហាញស្នាមញញឹម និង សកម្មភាពរីករាយ របស់នាងនៅក្នុងគណនី Instagram ជារឿយៗ រហូតធ្វើឲ្យមហាជនស្ទើរទូទាំងពិភពលោកបានយករូបនាងជានិមិត្តរូប និង កម្លាំងចិត្តរបស់ខ្លួន ព្រោះទោះជានាងបាត់បង់ជើងម្ខាងក្តី តែនាងនៅតែរីករាយ និង បង្ហាញស្នាមញញឹមដល់អ្នកគាំទ្រជានិច្ច ៕
View this post on Instagram