អស់ការទ្រាំទៀត អ៊ុន សិទ្ធា ដាក់មួយឃ្លាផ្អើល ក្រោយបុគ្គលម្នាក់ជាន់ឈ្លីពាក្យសន្យា
ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈទាំងការសម្តែង និង ការដើរម៉ូដអស់ជាច្រើនឆ្នាំកន្លងមក តារាសប្បុរស្រអែមដែលត្រូវបានមហាជនហៅថា «បុរសខ្មែអង្គរ» អ៊ុន សិទ្ធា ហាក់មិនសូវដែលមានបញ្ហា ឬ រឿងអាស្រូវអ្វីកើតឡើងនោះឡើយ ។
យ៉ាងណាមិញស្រាប់តែនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាប្រុសរូបនេះ បានបង្ហោះសារបង្ហាញអារម្មណ៍របស់ខ្លួនដូចជាខឹងនឹងបុគ្គលណាម្នាក់ ដែលមិនគោរពពាក្យសន្យា និង មិនឲ្យតម្លៃលោក ។
ក្នុងសារនោះ អ៊ុន សិទ្ធា បានរៀបរាប់ថា «ចុម ! ម៉េចអ៊ីចឹង សន្យានឹងខ្ញុំហើយ ម៉េចមកធ្វើចរិតដូចអាសន្នរោគអ៊ីចឹង ខ្ញុំទម្លាក់ការងារខ្ញុំក៏ព្រោះតែរង់ចាំពាក្យសន្យារបស់អ្នក ហេតុអី? បើមិនផ្តល់កិត្តិយសឲ្យខ្ញុំក៏គួរគោរពខ្លួនឯងដែរ ។ ខ្ញុំក៏ត្រូវគេថាខ្ញុំជាមនុស្សមិនគោរពសន្យាដែរ ព្រោះខ្ញុំត្រូវរង់ចាំការសន្យារបស់អ្នក ។ ដូចជាច្រើនដងពេកហើយ! ស្លូតពេកមិនមែនគេគោរពស្រឡាញ់ទេ ស្លូតពេកគេចង់ជាន់ទៅវិញទេ» ៕