៥ ឆ្នាំ សូ លីហ្សា ប្រែរូបរាងឡើងគីឡូច្រើនដល់ថ្នាក់នេះ!
អតីតតារាសម្តែង សូ លីហ្សា ដែលធ្លាប់តែមានរូបរាងតូចស្រឡូនស្អាត តែមួយរយៈចុងក្រោយនេះគេចាប់អារម្មណ៍ឃើញថាអតីតតារាសម្តែងរូបនេះមានរូបរាងប្រែប្រួលបែកសាច់ទ្រលុកទ្រលន់ជាងមុន ដែលសូម្បីរូបនាងក៏លាន់មាត់នឹងខ្លួនឯងដែរ ។
បើគិតមកដល់ពេលនេះ សូ លីហ្សា បានចាកចេញពីអាជីពសិល្បៈប្រមាណជាងពីរឆ្នាំហើយក្រោយពីនាងមានស្វាមី ហើយថ្មីៗនេះនាងទើបនឹងសម្រាលកូនស្រីដែលមានមុខមាត់គួរឱ្យស្រឡាញ់ ។ អ្វីដែលចាប់ អារម្មណ៍ថ្មីៗនេះ សូ លីហ្សា បានប្រៀបធៀបរូបភាពរបស់នាងកាលនៅប្រឡូកសិល្បៈ និង ពេលបច្ចុប្បន្ន ដោយបាននិយាយថា រយៈពេលប្រាំឆ្នាំសោះនាងឡើងគីឡូជិត ២០ គីឡូ ពិតជាមិនធម្មតាទេ តែយ៉ាងណា សូ លីហ្សា នឹងព្យាយាមសម្រកគីឡូយករូបរាងពីមុនមកវិញ ក្រោយរឹងដៃរឹងជើង ។
សព្វថ្ងៃនេះ សូ លីហ្សា កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយក្រុមគ្រួសារតូចរបស់នាង ហើយក្រៅពីបំពេញតួនាទីជាភរិយាដ៏ល្អ សូ លីហ្សា ក៏មានមុខរបរផ្ទាល់ខ្លួនផងដែរ ។ មានការលើកឡើងថា សូ លីហ្សា សំណាងណាស់ ព្រោះទទួលបានការស្រឡាញ់ និង ថ្នាកថ្នមពីសំណាក់ស្វាមីជាខ្លាំង ។ គេចាំបានថាកន្លងមក សូ លីហ្សា អះអាងថាមានបំណងចង់ចូលរោងការនៅចុងឆ្នាំនេះ តែពេលនេះប្រែប្រួលបែបណានោះគេមិនទាន់ដឹងនៅឡើយទេ ៕
រូបថត ៖ ហ្វេសប៊ុក