ទាក់ទងគ្នា ៦ ខែតែ Taew ស្រឡាញ់សង្សារថ្មីខ្លាំង ក្រោយឃើញនាងធ្វើរឿង ៤ យ៉ាងនេះ
ថ្មីៗនេះ តារាសម្ដែងស្រីជួរមុខនាង Taew Natapohn និង កំលោះហាយសូរ Pranai បានណាត់ជួបគ្នាយ៉ាងរ៉ូមែនទិកបំផុតនៅភោជនីយដ្ឋានទំនើបមួយកន្លែង ដើម្បីប្រារព្ធខួបស្រឡាញ់គ្នារយៈពេល ៦ ខែរបស់ពួកគេ ដោយក្នុងរាត្រីនោះ Taew តុបតែងខ្លួនយ៉ាងស្រស់ស្អាត ចំណែកសង្សារថ្មីនាងក៏មើលទៅសង្ហា ស័ក្ដិសមគ្នាណាស់ ។
Taew និង លោក Pranai ទើបតែធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមអ៊ីនស្ត្រាក្រាម រំជើមរំជួលនឹងក្ដីស្នេហ៍ដ៏ល្អិតល្មួតផ្អែមជាងស្ករតាំងម៉ែរបស់ពួកគេ ស្រាប់តែថ្មីៗនេះ តារាស្រីខាងលើ បានបង្ហោះរូបថតថ្មីជាមួយមិត្តប្រុសបណ្ដូលចិត្ត ដែលពួកគេទាំងពីរបានពាក់អាវគូស្នេហ៍កាន់ដៃបណ្ដើរគ្នាទៅណាមកណាប្រៀបដូចគូស្នេហ៍ក្មេងៗអាយុទើប ១៤ ទៅ ១៥ ឆ្នាំអ៊ីចឹង ។
យ៉ាងណាមិញ មហាជនជាច្រើនបានគិតថា ទើបតែទាក់ទងគ្នា ៦ ខែពិតមែនតែ Taew ពិតជាស្រឡាញ់សង្សារថ្មីរបស់ខ្លួនណាស់ ក្រោយពួកគេតែងតែសង្កេតឃើញ ស្រីស្អាតរូបនេះ បង្ហាញសកម្មភាពផ្អែមល្ហែមជាច្រើន ជាមួយមិត្តប្រុសថ្មីដែលជាកំលោះហាយសូរ នៅលើបណ្ដាញសង្គមរួមមាន៖
១- Taew តែងបង្ហោះរូប ដាក់ Story សរសេរសារ និង Comment ពាក្យផ្អែមល្ហែមឆ្លើយឆ្លងស្ទើររាល់ថ្ងៃ លើបណ្ដាញសង្គម
២- Taew តែងតែចេញទៅក្រៅណាត់ជួបមិត្តប្រុស ជាញឹកញាប់
៣- Taew យល់ព្រមបង្ហាញខ្លួនជាសាធារណៈជាមួយគូស្នេហ៍ ក្នុងកម្មវិធីធំៗជាច្រើន
៤- Taew បានទៅជួបគ្រួសារកំលោះហាយសូរ Pranai រួចរាល់ និង បានថតរូប Selfie ជាមួយឪពុកម្ដាយលោកទៀតផង ៕