ជីជី ជាមិត្តនឹង ឌួង ហ្សូរីម៉ា ១១ ឆ្នាំមកហើយ ពេលនេះចេញមុខទម្លាយរឿងភ្ញាក់ផ្អើលមួយ
ប្រមាណជា ១១ ឆ្នាំមុន នៅលើកញ្ចក់ទូរទស្សន៍ MY TV ក្នុងកម្មវិធីមួយមានពិធីករ ពិធីការិនី វ័យក្មេងដូចជា កញ្ញា ជីជី កញ្ញា ឌួង ហ្សូរីម៉ា និង វីជេ រតនា គឺទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ម្យ៉ាងវិញទៀត យុវវ័យនិយមទស្សនាកម្មវិធីនោះ ប្រាកដជាធ្លាប់បានដឹងហើយថាពិធីការិនី ២ រូប ជីជី និង ឌួង ហ្សីរីម៉ា គឺជាដៃគូពិធីការិនីនឹងគ្នាដ៏ល្អឥតខ្ចោះផងដែរ ។
ជាក់ស្តែង ទោះជារយៈពេលច្រើនឆ្នាំកន្លងផុតទៅក៏ពិតមែន តែមិត្តភាពរបស់ពិធីការិនី ទាំងពីររូបនេះ ហាក់នៅតែល្អដូចដើម ។ លើសពីនោះ ជីជី និង ឌួង ហ្សីរីម៉ា បានសាងកេរ្តិ៍ឈ្មោះជាពិធីការិនីវ័យក្មេងពេញនិយមមកដល់ពេលបច្ចុប្បន្នផងដែរ ។
យ៉ាងណាមិញ ថ្មីៗនេះដែរ ជីជី និង ឌួង ហ្សូរីម៉ា បានបង្ហោះរូបភាព និង សារនៃចំណងមិត្តភាពរបស់អ្នកទាំងពីរតាំងពីអាយុ ១៥ ឆ្នាំ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីការតស៊ូរបស់អ្នកទាំង ២ ផងដែរ ។
សារនោះដែរ ជីជី បានរៀបរាប់ថា «កាលអូននៅក្មេង១១ឆ្នាំមុន មើលៗ BFF គេផង ! ១៥ ឆ្នាំ ចេះរកលុយខ្លួនឯង មិនឱ្យម៉ាក់ពិបាកទេ រំភើបខ្លាំងប្រាក់ខែដំបូង ១៥០ ដុល្លារ ២ នាក់ សម្លាញ់នេះ ឈ្លោះខាំគ្នាដូចឆ្កែ ម៉ូតូក៏ជាមួយគ្នា ឡានក៏ជាមួយគ្នា ឡើងសួនក៏ជាមួយគ្នា» ។
រូបភាពដដែលនោះ ដួង ហ្សូរីម៉ា ក៏បានបង្ហោះសារដែលធ្វើឲ្យមហាជនអ្នកគាំទ្រ អស់សំណើចដែរថា «ជំនាន់រៀនផង ធ្វើការផង មិនឲ្យម៉ែ និង បងស្រីពិបាកចិត្តទេ ចេះសន្សំលុយតាំងពីក្មេងរឿងទុកដាក់ទុកចិត្ត ។ កាលនឹង ម៉ោង ៥ ត្រូវចូលផ្ទះលួចដើរលេងបានតែថ្ងៃទេ ហើយពេលលួចដើរលេងម្តងៗ ព្រលឹងហោះទៅស៊ី… អស់ហើយ ថ្ងៃមួយណាត់គ្នាផឹកមួយអូន ជី មកដល់ផ្ទះម៉ែដឹងវ៉ៃបែកកង្ហារ នៅចាំបានទេពៅ? » ៕