កៀកថ្ងៃសម្រាលកូនដំបូង ជា ម៉ារី និយាយមិនញញើតទៅកាន់ប្ដីបែបនេះ
មិនយូរទៀតទេ តារាសម្ដែងស្រីរូបស្រស់ ជា ម៉ារី នឹងបានឃើញមុខកូនក្នុងផ្ទៃហើយ បន្ទាប់ពីនាង បានសម្រេចចិត្តកាន់ដៃមិត្តប្រុសសំណព្វចិត្ត ចូលរោងការតាមប្រពៃណីកាលពីដើមខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ ។
ខណៈជិតបានឃើញមុខកូនដំបូង តារាស្រីសិចស៊ី ជា ម៉ារី បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុក រៀបរាប់ពីការពេញចិត្តនឹងរួមរស់ជាមួយស្វាមី បើទោះបីជាស្វាមីនាង មិនមែនជាបុរសអ្នកមានទ្រព្យស្ដុកស្ដម្ភក៏ដោយ ។ ជា ម៉ារី រៀបរាប់ថា «គាត់មិនមែនអ្នកមាន ហើយក៏មិនមែនប្រុសស្អាតអីទេ តែគាត់ព្រមកែប្រែដើម្បីខ្ញុំ ទោះមិនបានល្អគ្រប់ 10 ក៏កែបានច្រើនដែរ ហើយគាត់តែម្នាក់គត់ដែលទ្រាំបាននឹងចរិតដ៏យ៉ាប់របស់ខ្ញុំ» ។
ថ្វីដ្បិតតែថា កន្លងមកតារាស្រីរូបនេះ មិនបានលើកសរសើរពីស្វាមីញឹកញាប់ដូចអ្នកសិល្បៈមួយចំនួន ប៉ុន្ដែនាងបើតាមការបង្ហោះរបស់នាងជារឿយៗ ម៉ារី ក៏តែងបង្ហាញក្ដីសុខ និង ការពេញចិត្ត ត្រូវបានស្វាមីស្រឡាញ់ថ្នាក់ថ្នមតាមចិត្តនាងសឹងតែមិនឱ្យទាស់នោះទេ ៕
រូបភាព៖ FB ជា ម៉ារី