ជុំ ស៊ីថា ជាតារាសម្ដែងដំបូងគេហើយ ដែលមានកូនភ្លោះម្ដង ៣
ក្រោយពីបាត់មុខក្នុងវិស័យសិល្ប និង បានបើកចំហរពីជីវិតឯកជនដ៏មានសុភមង្គលរបស់ខ្លួនហើយនោះ អតីតតារាសម្តែង និង បង្ហាញម៉ូដ ជុំ ស៊ីថា ក៏កំពុងតែត្រៀមទទួលបានកាដូដ៏ធំនៅក្នុងពេលឆាប់ៗខាងមុខ ដោយភរិយារបស់លោកត្រៀមសម្រាលកូនភ្លោះ ៣ ផងដែរ ។
យ៉ាងណាមិញ តារាប្រុសរូបនេះមានកូនស្រីចំនួន ២ នាក់រួចហើយដែរ ដែលកូនស្រីច្បងអាយុជិត ៩ ឆ្នាំ និង កូនស្រីទី ២ អាយុ ៨ ខែ ។
ម្យ៉ាងវិញទៀត កាលពីពេលភរិយាពពោះកូនភ្លោះ ៣ ថ្មីៗ លោក ជុំ ស៊ីថា ក៏ធ្លាប់បានបង្ហើបថា លោកចង់បានកូនប្រុស ព្រោះមានស្រី ២ នាក់រួចហើយ ។ អ្វីកាន់តែរំភើបនោះកូនភ្លោះ ៣ នោះដែរ គឺមានប្រុស ២ ស្រី ១ ដែលកាន់តែធ្វើឲ្យលោក និង ភរិយាកាន់តែរំភើបចិត្តទៅទៀត ។
គួរឲ្យដឹងថា ភរិយារបស់លោក ជុំ ស៊ីថា នឹងសម្រាលកូនភ្លោះ ៣ នេះ នៅខែធ្នូ ឆ្នាំ ២០២០ នេះហើយ ៕