មានស្វាមីហើយតែអតីត Freshie Girl ម៉េង យៀកលី នៅតែត្រូវបុរសៗមួយចំនួនធ្វើបែបនេះដាក់!
ដោយសារតែរូបសម្រស់ស្រស់ស្អាតបានធ្វើឱ្យ អតីត Freshie Girl ចំណាត់ថ្នាក់លេខ ២ កាលពីឆ្នាំ ២០១៥ ម៉េង យៀកលី នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន។
ថ្មីៗនេះ ម៉េង យៀកលី បានបង្ហោះសារដែលមានអត្ថន័យថា «រាល់ថ្ងៃអង្គុយអត់យល់ ពួកប្រុសៗមួយចំនួន មានប្រពន្ធមានកូនហើយ នៅទំនេរឆាតមកសួរសុខទុក្ខឯងព្រឹកល្ងាចៗ ញ៉ាំបាយហើយនៅ ធ្វើអីដែរ នឹកណាស់ សុំស្គាល់ផង សុំធ្វើសង្សារ……រូបហ្នឹងរូបអូនមែនអត់ ខ្ញុំសួរដូចឆោតពួកពូឯងហ្នឹងអត់ ចេះខ្មាស់គេទេអី បានអត់កេរ្តិ៍ខ្មាស់សោះចឹងយី មកយកចិត្តទុកដាក់ស្អីជាមួយខ្ញុំហ្នឹង មើលតែប្រពន្ធ កូនពូឯងឱ្យតែល្អទៅបានគេមិនមើលងាយ ហើយអាសូរតែឯងហ្នឹងនៅ single អីទៅ នេះចំ ឯងមាន ប្តីហើយទៀត មុនញ៉ែហ្នឹងមានបើកគ្រាប់ភ្នែកមើលខ្លះទេ នេះជាការព្រមានបន្តិចបន្តួច លើកក្រោយ ប្រកាសរកមុខប្រពន្ធម៉ង»។
ការលើកឡើងរបស់ អតីតហ្វ្រេសស៊ីរូបនេះបានធ្វើឱ្យមហាជនលើកឡើង ថាដោយសារតែស្អាតពេកហ្នឹងហើយ ទើបបានជាគេលង់ស្នេហ៍បែបនេះ ។
គួរឱ្យដឹងដែរថា ពេលនេះ ម៉េង យៀកលី បានចាកចេញពីការងារសិល្បៈ មកធ្វើជំនួញផ្ទាល់ខ្លួនវិញ។ នាងបានរៀបការជាមួយលោក ចន បុ្រស ដែលត្រូវបានគេស្គាល់ថា ជាបុគ្គលល្បីលើជំនួញ និងជាស្ថាបនិករបស់ក្រុមហ៊ុនដ៏ធំមួយ កាលពីដើមឆ្នាំ ២០២០ មកម្ល៉េះ ហើយពេលនេះ នាងកំពុងពពោះកូនដំបូងផងដែរ ៕
រូបថត ៖ ហ្វេសប៊ុក