អាយុមិនទាន់គ្រប់ ៣ ឆ្នាំទេ តែកូនស្រីពៅ នី មុល្លីកា មានដុងសិល្បៈដល់ថ្នាក់នេះ
បើគិតមកដល់ឆ្នាំ ២០២០ នេះ មានរយៈពេលជិត ១០ ឆ្នាំហើយដែលតារាសម្តែងស្រីល្បីឈ្មោះ នី មុល្លីកា បានរៀបការ និង ចេញទៅរស់នៅក្រៅប្រទេសជាមួយស្វាមី ហើយពេលនេះ ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ក៏ទទួលបានកូនប្រុសច្បងម្នាក់ និង កូនស្រីដ៏ឃ្យូតម្នាក់ ធ្វើឱ្យគ្រួសារតូចរបស់តារាសម្ដែងស្រីរូបនេះ កាន់តែមានសុភមង្គលទ្វេដង ។
និយាយដល់រឿងកូនៗ មហាជនចាប់អារម្មណ៍ឃើញថា កូនស្រីពៅរបស់តួឯកស្រីរឿង «កុមារី ២៥ ឆ្នាំ» រូបនេះ ក្រៅពីមានមុខមាត់មូលក្រឡង់ៗ កែវភ្នែកធំៗ សម្បុរសខ្ចីគួរឱ្យក្នាញ់ហើយនោះ នាងតូចរូបនេះ មានដុងជាអ្នកសិល្បៈពេញខ្លួនកាត់តាមម្ដាយគ្មានខុសទេ ពោលគឺពូកែកាច់ស្ទីលថតរូបឃ្យូតៗដូចម៉ូដែលអ៊ីចឹង ខណៈនាងមានអាយុមិនទាន់គ្រប់ ៣ ឆ្នាំផង ។
ភាពក្រមិចក្រមើម បូករួមទាំងកាយវិការម្ញ៉ិកម្ញ៉ុកគួរឱ្យស្រឡាញ់របស់កូនស្រីទី ២ តារាសម្ដែងឆ្នើម នី មុល្លីកា ធ្វើឱ្យទស្សនិកជនដែលធ្លាប់ស្រឡាញ់គាំទ្រកន្លងមកនាង ក្នក់ក្នាញ់ពេញចិត្តនឹងនាងតូចជាខ្លាំង ព្រមទាំងនាំគ្នាសរសើរពីភាពវៃឆ្លាតរបស់នាងតូចហូរហែ ៕