មើលរូបភាពនេះទើបដឹងថា ប្រាសាទ ដាវីន និង អ្នកម្តាយដូចបងប្អូនបង្កើត
ក្រោយពីសម្រាលកូនស្រីដំបូងរាងរឹងដៃរឹងជើង ពេលនេះតារាម៉ូដែលរូបស្រស់ ប្រាសាទ ដាវីន ក៏បានវិលចូលក្នុងសិល្បៈជាថ្មីម្តងទៀត តែយ៉ាងណានាងមិនទាន់ចូលប្រឡូកពេញទំហឹងដូចមុនឡើយ។
ប្រាសាទ ដាវីន ជាតារាម៉ូដែលម្នាក់ដែលមានសម្រស់ស្អាតពីធម្មជាតិជាពិសេសរូបរាងខ្ពស់ស្រឡះ មិនចាញ់តារាបរទេសប៉ុន្មានឡើយ ហើយបើគេក្រឡេកមើលសម្រស់របស់អ្នកម្តាយតារាមូ៉ដែលរូបនេះ វិញក៏កាន់តែស្អាត និង ក្មេងថែមទៀត ស្ទើរចែកមិនដាច់ថាជាម្តាយកូននោះទេ។
ជាក់ស្តែងតាមរយៈរូបភាព ប៉ុន្មានសន្លឹកគេស្ទើរមិនជឿថា ម្តាយរបស់ ប្រាសាទ ដាវីន ស្រស់ស្អាតខ្លាំងបែបនេះសោះ ។ មានការ និយាយថាកន្លងមកធ្លាប់តែសរសើរថាម្តាយតារាប្រទេសជិតខាងស្អាត តែបើមើលសម្រស់អ្នកម្តាយរបស់តារាខ្មែរក៏មិនអន់ប៉ុន្មានដែរ ស្អាតហើយក្មេងទៀត ។
ប្រាសាទ ដាវីន នៅតែរក្សាសម្រស់ជាពិសេសរូបរាងបានស្រឡូនស្អាត បើទោះនាងទើបសម្រាលកូនរួច ក៏ពិតមែនតែយ៉ាងណានាងប្រាប់ថាក្បាលពោះរបស់នាងមិនទាន់រាបស្មើដូចមុននោះទេដោយសារនាងសម្រាលកូនដោយវះកាត់ ។ ពេលនេះ មានស្វាមី និង កូនជាប់ដៃតែ ប្រាសាទ ដាវីន នៅតែបន្តអាជីពម៉ូដែលជាធម្មតា ដោយមិនមានការរារាំងពីសំណាក់ស្វាមីឡើយ ៕