សួង សាខារ៉ានីត ទម្លាយវិធីធ្វើឱ្យនាងមានរាងស្អាត (វីដេអូ)
ដោយសាររូបសម្រស់ជារឿងសំខាន់សម្រាប់តារាក្នុងសិល្បៈ ដូចនេះ សួង សាខារ៉ានីត តែងចំណាយពេលហាត់ប្រាណថែរក្សារូបរាងឱ្យស្លីមស្អាត ជាពិសេសក្បាលពោះរាបស្មើតែម្តង ដោយថ្ងៃនេះនាងបានចែករំលែកនូវរបៀបហាត់ប្រាណបែបសាមញ្ញៗដល់អ្នកគាំទ្រជាពិសេសមិត្តនារី ។
បើទោះបីជាមមាញឹកនៅក្នុងការងារច្រើនក៏ដោយ តែស្រីស្អាត សួង សាខារ៉ានីត តែងចំណាយពេលវេលាក្នុងការហាត់ប្រាណជាប្រចាំនៅផ្ទះដោយខ្លួនឯង ដែលក្បាច់ហាត់ប្រាណរបស់នាងមិនមានអ្វីពិបាកនោះទេ គ្រាន់តែទាមទារឱ្យមានការអំណត់បន្តិចប៉ុណ្ណោះ ដោយក្នុងនោះនាងក៏បានបង្ហាញពីរបៀបហាត់ដែលជួយឱ្យត្រគាកលើកខ្ពស់ស្អាតផងដែរ ។ សួង សាខារ៉ានីត បានឱ្យដឹងថា ការហាត់ប្រាណមិនត្រឹមតែជួយរក្សារាងឱ្យស្រឡូនស្អាតប៉ុណ្ណោះទេ ថែមទាំងជួយឱ្យវ័យនៅក្មេងថែមទៀត ។ ចង់ដឹងក្បាច់ហាត់ប្រាណរបស់ សួង សាខារ៉ានីត បែបណាទៅទស្សនាវីដេអូដូចខាងក្រោម ៖
រូបថត៖ ហ្វេសប៊ុក