ឌួង លីនដា ណាត់មិត្តភក្តិទៅចាយសម្រស់នៅខេត្តមណ្ឌលគីរី ថតរូបជុំគ្នាស្អាតកប់សារី
មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយតារាស្រីរូបស្រស់មួយក្រុមដែលត្រូវបានគេស្គាល់ថាជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ហើយបានណាត់គ្នាទៅបង្អួតសម្រស់នៅក្នុងខេត្តមណ្ឌលគីរី ថតរូបជុំគ្នាស្អាតៗ ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង។
នេះអាចចាត់ទុកថា មិនមែនជាលើកទីមួយទេ ដែលស្រីស្អាត ឌួង លីនដា បានបបួលមិត្តភាពដែលជាក្រុមស្រីស្អាតៗ ដើរកម្សាន្ដលក្ខណៈជាក្រុមនោះ។
យ៉ាងណាមិញ នៅក្នុងដំណើរកម្សាន្ដលើកនេះ ឌួង លីនដា និង មិត្តភក្ដិប៉ុន្មាននាក់ទៀត ដែលមានដូចជា ម៉ារីលីន យ៉ាន់ស្រីពេជ្រ និង ស្រីស្អាត ទេពី ជាដើម បានបង្អួត សម្រស់ប្រជែង ថតរូបជាមួយនឹងទេសភាពនៅខេត្តមណ្ឌលគីរី ដោយពួកគេបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ព្រមទាំងបង្ហាញស្ទីលថតរូប យ៉ាងទាក់ទាញយ៉ាងខ្លាំង។
មិនត្រឹមតែ បង្ហោះរូបភាពនៅក្នុងបណ្តាញសង្គមដើម្បីឱ្យអ្នកគាំទ្រ បានឃើញពីភាពរីករាយ នៅក្នុងដំណើរកម្សាន្តមួយនេះប៉ុណ្ណោះទេ តារាសម្តែង ឌួង លីនដា ក៏បានបង្ហោះសារដែលមានអត្ថន័យថា «មាន១០ឆ្នាំប៉ុន្មានដង អាចដើរលេងជុំគ្នា?» ។
ក្នុងនោះ ក៏មានការលើកឡើងថា មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលស្រីស្អាតទាំងនោះ ចំណាយពេលវេលា ដើរកម្សាន្តរួមគ្នាជាលក្ខណៈមិត្តភក្តិបែបនេះ។ អ្វីដែលចាប់អារម្មណ៍ ក្នុងនោះក៏មានមិត្តភក្តិក្នុងបណ្តាញសង្គមខ្លះបាន Mention គ្នាទៅវិញទៅមក ដើម្បីទៅដើរលំហែរអារម្មណ៍បែបសប្បាយៗ ឱ្យដូចតារាស្រីទាំងនេះទៀតផង៕
រូបថត ៖ ហ្វេសប៊ុក