អុញ! នៅសុខៗស្រីស្អាត ឆៃលី ដាឡែន ប្រើពាក្យថាគ្មានសង្ឃឹមនៅរស់បន្តទៀតទេ
ក្រោយពីបែកបាក់ចំណងអាពាហ៍ពិពាហ៍ រួចមកនោះ មហាជនអ្នកគាំទ្របានសង្កេតឃើញថា តារាចម្រៀង និង សម្តែង ស៊ិចស៊ី ឆៃលី ដាឡែន ហាក់មិនទាន់ប្រកាសមានទំនាក់ទំនងស្នេហាថ្មីជាមួយនឹងបុរសណានៅឡើយនោះទេ តែមហាជនអ្នកគាំទ្របានសង្កេតឃើញថា តារាស្រីរូបនេះ ហាក់មមាញឹកខ្លាំងទៅលើមុខរបររកស៊ីគ្រឿងសម្អាងតាមរយៈអនឡាយរបស់នាង ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ឆៃលី ដាឡែន បានបង្ហោះសារមួយថានាងគ្មានសង្ឃឹមរស់នៅបន្តទៀតទេ ។ សារនោះនាង បានរៀបរាប់លម្អិតថា «ទៅពេទ្យព្រឹកមិញ ពេទ្យថាខ្ញុំគ្មានសង្ឃឹមនៅរស់បន្តទៀតទេ ពេទ្យថាជាតិនឹង ខ្ញុំមិនរស់ទេ ចង់សប្បាយ សប្បាយឲ្យហើយទៅ ចឹងពីណាស្រលាញ់ខ្ញុំអី សុំស្រលាញ់ឱ្យហើយទៅ ទាន់ខ្ញុំនៅរស់ តែខ្ញុំងាប់បាត់ ខានបានស៊ីខ្ញុំឥឡូវហើយ» ។
ទោះបីជាយ៉ាងនេះក្ដី មហាជនខ្លះគិតថា វាគ្រាន់តែជាសារ សំដៅទៅលើការនិយាយលេងសើចប៉ុណ្ណោះ តែក៏មានមហាជនមួយចំនួនបង្ហាញការព្រួយបារម្ហចំពោះរូបនាងផងដែរ៕