អីយ៉ាស់! សិទ្ធី នីកា ដឹកដៃកូនប្រុស រួមការងារជាមួយគ្នាលើកដំបូង!
ពិតជាមិនធម្មតាទើបតែមានវ័យប្រមាណជាងមួយខួបប៉ុណ្ណោះពេលនេះ តារាសម្តែងរូបស្រស់ សិទ្ធី នីកា បានដឹកដៃកូនប្រុសរបស់ខ្លួនបង្ហាញវត្តមានរួមគ្នានៅក្នុងការងារសិល្បៈ ដែលធ្វើឱ្យមានការលើកឡើងថា នៅក្មេងសោះកូនប្រុស សិទ្ធី នីកា ចេះរកប្រាក់ទៅហើយ ។
នេះជាលើកដំបូងដែលតារាសម្តែងរូបស្រស់ សិទ្ធី នីកា បានលេចមុខរួមគ្នាជាមួយកូនប្រុសដែលមាន ឈ្មោះថា នរោត្តម ពង្សចក្រី ដែលមានមុខមាត់ស្រស់សង្ហាគួរឱ្យក្នាញ់នៅក្នុងការថតស្ប៉តពាណិជ្ជកម្មមួយ តែយ៉ាងណានាងមិនបានបង្ហើបពីតម្លៃខ្លួនរួមគ្នាជាមួយកូនប្រុសឡើយ ។ មានការសរសើរថាកូនប្រុស សិទ្ធី នីកា ពិតជាមានមុខមាត់អំណោយទានកាត់រកម៉ាក់ៗខ្លះ និង ប៉ាៗ មើលទៅគួរឱ្យស្រឡាញ់ណាស់។
ពេលនេះ សិទ្ធី នីកា ចាប់ផ្តើមចូលប្រឡូកក្នុងសិល្បៈយ៉ាងពេញទំហឹងដោយទទួលបានការងារជាបន្តបន្ទាប់ ទាំងការសម្តែងរឿងនិង ថតស្ប៉តពាណិជ្ជកម្ម។ ក្នុងនោះ នាងនៅតែគ្រងតំណែងជាតួឯក ដដែល ។ ងាកមកស្វាមី សិទ្ធី នីកា ដែលត្រូវគេស្គាល់ថាជាកូនប្រុសរបស់សម្តេចព្រះ មហេស្សរ៉ា នរោត្តមចក្រពង្ស ឯណេះវិញក៏គាំទ្រ និង លើកទឹកចិត្តពេញទំហឹង ដល់ការងារសម្តែងរបស់ សិទ្ធី នីកា ជាភរិយាផងដែរ ៕