អបអរសាទរ ជា ម៉ារី សម្រាលកូនដោយសុវត្ថិភាពហើយ ព្រឹកមិញនេះ!
ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេលជាង ៩ ខែ ពេលនេះអតីតតារាសម្តែងរូបស្រស់ ជា ម៉ារី និង ស្វាមីបានឃើញមុខកូនដំបូងជាដំណក់ឈាមរួមគ្នារបស់ពួកគេហើយ ដែលនេះជាកាដូដ៏ធំសម្រាប់ជីវិតអ្នកទាំងពីរ ។
គ្រាន់តែបានឃើញមុខកូនរបស់ខ្លួនភ្លាម ស្វាមីរបស់ ជា ម៉ារី បាននិយាយទាំងរំភើបថា «អរគុណប្រពន្ធសម្លាញ់សម្រាប់គ្រប់យ៉ាង សុវត្តិភាព ទាំងម្តាយ និង កូន» ។ បើតាមប្រភពដែលស្និទ្ធជាមួយ ជា ម៉ារី បានឱ្យដឹងថា ជា ម៉ារី សម្រាលកូនដំបូងរបស់ខ្លួនដោយសារការវះកាត់នៅមន្ទីរពេទ្យឯកជនមួយ ដែលកូនប្រុសរបស់នាងមានរូបរាងទ្រលុកទ្រលន់គួរឱ្យក្នាញ់ ហើយនាង និង ស្វាមីបានដាក់ឈ្មោះថាអូន Benz ។ ការទទួលសមាជិកថ្មីរបស់អតីតតារាសម្តែងរូបនេះ ក៏ទទួលបានការសាទរពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រជាច្រើនផងដែរ ។
គួរបញ្ជាក់ថា ជា ម៉ារី បានរៀបការជាមួយស្វាមីជាអ្នកជំនួញកាលពីដើមខែសីហា ឆ្នាំ ២០១៩ កន្លងទៅ ដែលតារាស្រីម្នាក់នេះធ្លាប់ជាស្រីស្អាតនិយមការលេងខ្លួនសិចស៊ីអង្រួនពិភពសិល្បៈកន្លងមក តែគួរឱ្យស្តាយនាងបានចាកចេញពីអាជីពនេះក្រោយមានស្វាមី ៕