ស្ងាត់ៗ ឆៃ លីដាឡែន បង្ហាញរូបភាពសិ្នទ្ធស្នាលជាមួយបុរសម្នាក់ និង បង្ហោះសារចាក់ដោតមួយ
មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយពីបានឃើញតារាចម្រៀង និង សម្តែង ឆៃ លីដាឡែន បានបង្ហាញរូបភាពកៀកកើយជាមួយបុរសវ័យកណ្តាលម្នាក់ ដោយក្នុងនោះក៏មានបង្ហោះសារចាត់ដោតអមជាមួយផងដែរ ។
ប៉ុន្មានថ្ងៃមុន តារាចម្រៀងដែលមានប្រភពមកពីខេត្តបាត់ដំបងរូបនេះបានធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់ម្តងហើយ ក្រោយពីនាងបានបង្ហោះសារថា ៖ «ពេទ្យថាខ្ញុំគ្មានសង្ឃឹមនៅរស់បន្តទៀតទេ ពេទ្យថា ជាតិនឹង ខ្ញុំ មិនរស់ទេ…» តែនេះគ្រាន់តែជាពាក្យលេងសើចរបស់នាងជាមួយបងប្អូនតែប៉ុណ្ណោះ ។
ចំណែកឯ ពេលនេះ ឆៃ លីដាឡែន បានធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលម្ដងទៀត ក្រោយពីនាងបានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយបុរសវ័យកណ្តាលម្នាក់ នៅក្នុងមន្ទីរពេទ្យដោយមានទាំងសារដែលមានន័យថា ៖ «មិនដែលស្រឡាញ់អ្នកណាដោយសារឋានៈ ឬ លុយកាក់ ប៉ុន្តែបើស្រឡាញ់គឺស្រឡាញ់ដោយសារទឹកចិត្តស្រឡាញ់ ចេះមើលថែ យកចិត្តទុកដាក់នឹងគ្នា និង ព្រមទទួលយកចរិតពិតរបស់គ្នា លុយកាក់បើខ្វះខាតអាចជួយគ្នារកបាន សុំត្រឹមតែស្មោះត្រង់ទាំងនៅមុខ និងក្រោយខ្នងក៏គ្រប់គ្រាន់..» ។
ជាមួយនឹងរូបភាពរបស់ ឆៃ លីដាឡែន និង បុរសម្នាក់នោះ គេមិនទាន់ដឹងថាមានទំនាក់ទំនងស៊ីជម្រៅ ឬ គ្រាន់ជាការថតរូបលេងសើចនោះទេ ព្រោះកន្លងមក ឆៃ លីដាឡែន តែងបង្ហាញរូបភាពស្និទ្ធស្នាលជាមួយបុរសៗជាច្រើន ដែលនាងតែងអះអាងថាជាមិត្តភក្តិ ។ ឆៃ លីដាឡែន កាន់តែហក់ចូលក្នុងសិល្បៈពេញទំហឹងក្រោយពីនាងបានចែកផ្លូវជាមួយស្វាមីក្មេង ហើយអ្វីដែលគួរឱ្យអាណិតខ្លាំងនោះគឺកូនប្រុសរបស់នាងត្រូវស្ថិតនៅក្នុងការថែរក្សារបស់អតីតស្វាមីទៅវិញ ៕
រូបថត ៖ ហ្វេសប៊ុក