មាស សុខសោភា ធ្វើដំណើររាប់រយគីឡូម៉ែត្រ ស្កាត់ទៅជួបលោក Ben ដល់ខេត្តព្រះវិហារ
មិនត្រឹមតែជាកំពូលតារាចម្រៀងតែម្យ៉ាងនោះទេ មាស សុខសោភា ក៏ជាសិល្បការិនីត្រូវបានក្លាយទៅទូតសុឆន្ទៈរបស់ ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និង ស្ថាប័នរដ្ឋជាច្រើនផងដែរ ដោយកន្លងមកមហាជន បានឃើញថាតារាស្រីរូបនេះ បានចូលរួមការងារសង្គមជាច្រើនពាក់ព័ន្ធនឹងបរិស្ថានព្រៃឈើផងដែរ ។
ជាក់ស្តែងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ មាស សុខសោភា បានបង្ហាញវត្តមាន នៅឯ ខេត្តព្រះវិហារជាមួយនឹងលោក បេន ដេវីស (Ben Devis) ជាអ្នកអភិរក្សធនធានព្រៃឈើ និងសត្វព្រៃក្នុងតំបន់អេកូទេសចរណ៍ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ហៅថា Be Treed ។
រូបភាពជាច្រើនសន្លឹក ក្នុងទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រៃឈើនោះដែរ មាស សុខសោភា ត្រូវបានលោក បេន ធ្វើជាមគ្គុទេសទេចរណ៍នាំរូបនាងទស្សនា និង កម្សាន្តក្នុងព្រៃមើលទៅពិតជារីករាយយ៉ាងខ្លាំង ។
ទោះជាមិនបានប្រាប់ពីគោលបំណង នៃការទៅកាន់ Be Treed និង ជួបលោក បេន ដេវីស (Ben Devis) អ្នកអភិរក្សធនធានព្រៃឈើ និងសត្វព្រៃក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះបានបង្ហោះសារមួយឃ្លាអរគុណដល់លោក បេន ផងដែរ ៕