កូនធំទន្ទឹមខ្លួន យុគ ចិន្តា នៅតែចាយរាងស្រស់ស្អាតគ្មានប្រែ លើទឹកដីភូមភាគឦសាន
មិនត្រឹមតែជាពិធីការិនីដ៏ឆ្នើមក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាង យុគ ចិន្តា ក៏ត្រូវបានមហាជនអ្នកគាំទ្របានលើកសរសើរពីសម្រស់ដែលនៅតែក្មេងជាងវ័យមិនប្រែថែមទៀត ។
បើទោះជាមានកូនស្រីក្រមុំទន្ទឹមខ្លួនក្តី តែពិធីការិនីចាស់វស្សារូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនអ្នកគាំទ្រដដែល ដោយរាល់ពេលបង្ហាញខ្លួនរបស់ យុគ ចិន្តា ម្តងៗ មិនថាតែនៅលើកញ្ចក់ទូរទស្សន៍ ឬ ការប្រើជីវិតឯកជន តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ។
ជាក់ស្តែងពិធីការិនីវ័យ ៤០ ឆ្នាំ រូបនេះ បានចាយរាងនៅលើទឹកដីភូមភាគឦសាន នាខេត្តមណ្ឌលគិរី ក្នុងឈុតវាលខ្នងខាងក្រោយដល់ត្រឹមចង្កេះ ឃើញសាច់សចាំរបស់ពិធីការិនីរូបនេះមើលទៅទាក់ទាញណាស់ ។ តោះទស្សនារូបភាពលើទឹកដីភូមិភាគឦសានរបស់ យុគ ចិន្តា ខាងក្រោមនេះ ៖