ក្រោយប្រកាសបែកគ្នា! ពេលដំណើរការគណនី fb វិញ អេដវីន បង្ហោះសារជូនមិត្តស្រីយ៉ាងកម្សត់
កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ មហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិត្តស្រីរបស់តារាសម្តែង អេដវីន បានប្រកាសក្តែងៗថានាង និង អេដវីន បានចែកផ្លូវគ្នាហើយ ។ លើសពីនោះ ស្របពេលដែលមានការប្រកាសការបែកបាក់នេះ តារាសម្តែងប្រុសរូបនោះ ក៏បានបិទដំណើរការគណនី fb របស់ខ្លួនក្នុងថ្ងៃនោះដូចគ្នាដែរ ។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាសម្តែង អេដវីន ក៏បានបើកដំណើរគណនី fb របស់ខ្លួនឡើងវិញ ហើយអ្វីដែលមហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គម fb មានការចាប់អារម្មណ៍នោះ គឺលោក បានបង្ហោះសារ ព្រមទាំងរូបភាពដំបូង ផ្ញើទៅកាន់មិត្តស្រីយ៉ាងកម្សត់។
រូបភាពមួយសន្លឹករវាង អេដវីន និង មិត្តស្រីមើលទៅផ្អែមល្ហែមក៏ពិតមែន ប៉ុន្តែសាររបស់តារាប្រុសរូបនេះ អានទៅពិតជាមានទុក្ខយ៉ាងខ្លាំង ក៏ព្រោះតែលោក ហាក់ចង់សរសេរ រៀបរាប់ពីកំហុសរបស់ខ្លួន ទើបធ្វើឲ្យមានការបែកបាក់ស្នេហាគ្នា ស្របពេលដែលកំពុងស្រឡាញ់ ។ ម្យ៉ាងវិញទៀតនោះ លោកក៏សង្ឃឹមថា សារមួយនេះ មិត្តស្រីលោកនឹងបានឃើញ ។
អេដវីន បានសរសេរបែបនេះថា «អ្នកណាក៏មានកំហុសដែរ តែសំខាន់យើងហ៊ានទទួលស្គាល់កំហុស ហើយកែប្រេវាដែរ ឬ អត់ ? កុំព្យាយាម គេចវេស ហើយប្រកែកយកត្រូវអី វានាំតែឈឺចាប់រៀងខ្លួនទេ ! ការខុសទើបធ្វើឲ្យយើងដឹងពីភាពខ្វះខាតរបស់យើង ហើយយកវាជាមេរៀន មកអភិវឌ្ឍខ្លួនឯង ខុសហើយទទួលស្គាល់វា ហើយកែប្រែវាទៅ កុំស្តាយក្រោយនៅអ្វីដែលយើងបានធ្វើអី បើស្តាយក៏មិនអាចកែអីបានឡើយ អរគុណគេទៅ ព្រោះគេជាអ្នកប្រាប់ឲ្យអ្នក ចេះយល់ពីកំហុសខ្លួនឯង អរគុណ ។ When someone dose something wrong, don’t forget the thing they did right, Hope you understand my feel, don’t judge me about my mistake, Pleas judge me how am try to fix it. សង្ឃឹមថា Status មួយនេះនឹងបានឃើញទៅដល់គាត់» ៕