ស្រស់ស្អាតខ្លាំង! បវរកញ្ញាចក្រវាល ៦ ប្រទេសក្នុងតំបន់អាស៊ាន ប្រជែងគ្នាដណ្តើមមកុដនៅអាមេរិក
កាន់តែកៀកដាច់ឆ្នាំនេះ គេកត់សម្គាល់ឃើញមានប្រទេសក្នុងតំបន់អាស៊ានមួយចំនួន បានស្វែងរកឃើញនូវបេក្ខភាពតំណាងប្រទេសរៀងខ្លួនសម្រាប់ចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិដ៏ធំ Miss Universe ផងដែរ ដោយក្នុងនោះរួមមានដូចជា ៖
១.នាង រ៉េត សារីតា តំណាងប្រទេសកម្ពុជា
ម្ចាស់ជ័យលាភីរូបនេះបានគ្រងមកុដកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ហើយនាងនឹងតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិឆាប់ៗនេះ ។ កញ្ញា រ៉េត សារីតា មានអាយុ ២៤ ឆ្នាំ មានកម្ពស់ ១៦៥ សង៉ទីម៉ែត្រ នាងបានបញ្ចប់បរិញ្ញាបត្រភាសាអង់គ្លេស និង កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ ហើយនាងក៏ចេះនិយាយភាសាបរទេស ៣ យ៉ាងស្ទាត់គឺ ភាសាអង់គ្លេស ថៃ និង បារាំង ។
២.នាង AMANDA តំណាងប្រទេសថៃ
នាង AMANDA SHALISA OBDAM ជាកូនថៃកាត់ស្វីស អាយុ ២៧ ឆ្នាំ កម្ពស់ ១៧០ សង់ទីម៉ែត្រ បានគ្រងមកុដកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយនាងមិនត្រឹមតែមានរូបសម្រស់ស្អាតលេចធ្លោនោះទេ នាងក៏មានទាំងចំណេះដឹងទូលំទូលាយ និង ទេពកោសល្យជាច្រើនមុខផ្សេងថែមទៀតផង ។
៣.នាង Khanh Van Nguyen តំណាងប្រទេសវៀតណាម
សម្រាប់ប្រទេសវៀតណាមវិញ ក៏បានរកឃើញម្ចាស់ជ័យលាភីកញ្ញាឯករបស់ខ្លួនរួចស្រេចហើយដែរ គឺនាង Khanh Van Nguyen ដែលមានអាយុ ២៥ ឆ្នាំ កម្ពស់ ១៧៥ សង់ទីម៉ែត្រ ដោយនាងនឹងតំណាងប្រទេសវៀតណាម ចេញទៅប្រកួតក្នុងកម្មវិធី Miss Universe ប្រចាំឆ្នាំ ២០២០ ខាងមុខនេះ ។
៤.នាង Rabiya Mateo តំណាងប្រទេសហ្វីលីពីន
ចំណែកឯប្រទេសហ្វីលិពីន ក៏បានរកឃើញម្ចាស់មកុដកញ្ញាឯកចក្រវាលឆ្នាំ ២០២០ រួចហើយដែរកាលពីថ្មីៗនេះ គឺនាង Rabiya Mateo មានអាយុ ២៤ ឆ្នាំ កម្ពស់ ១៦៨ សង់ទីម៉ែត្រ ដែលនាងគឺជានិស្សិតពេទ្យ នៃសាកលវិទ្យាសាស្ត្រសុខាភិបាលមួយរូប ។
៥.នាង Ayu Maulida តំណាងប្រទេសឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ីក៏ជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដែលបានរកឃើញបវរកញ្ញាឯកចក្រវាលរបស់ខ្លួន ដើម្បីតំណាងប្រទេសទៅចូលរួមប្រកួតលើឆាកអន្តរជាតិរួចហើយដែរ គឺនាង Ayu Maulida ដែលមានអាយុ ២៣ ឆ្នាំ កម្ពស់ ១៧៩ សង់ទីម៉ែត្រ ។
៦.នាង Francisca Luhong តំណាងប្រទេសម៉ាឡេស៊ី
ងាកទៅមើលប្រទេសម៉ាឡេស៊ីវិញ មកដល់ពេលនេះក៏បានរកឃើញបវរកញ្ញាឯកចក្រវាលប្រចាំប្រទេសខ្លួនរួចស្រេចហើយ គឺនាង Francisca Luhong មានអាយុ ២៥ ឆ្នាំ កម្ពស់ ១៧៥ សង់ទីម៉ែត្រ ៕