លើកនេះ រ៉ូស លេងឈុតធំ យកសាឡាត់ច្នៃធ្វើរ៉ូបពាក់ថតស្ទីលម៉ាអ៊េម!
មហាជនអ្នកលេងបណ្តាញសង្គម fb និង Tik Tok ប្រាកដជាធ្លាប់បានស្គាល់ហើយ កញ្ញា អាណារ៉ូស ដែលជាតារាស្រីមួយរូបទទួលបានកាលេចធ្លោខ្លាំងបន្ទាប់ពីពាក្យ «ស្គាល់ក្រដាស ១០ ក្រដាស ២០» របស់នាងបានចែករំលែកតៗគ្នា ។ ក្នុងនោះគេក៏បានដឹងថា អាណារ៉ូស ក៏ធ្លាប់ជាតារាសម្តែងចម្រៀងកាយវិការ និង ធ្លាប់បានចេញបទចម្រៀងផ្ទាល់ខ្លួនផងដែរ ។
ទន្ទឹមនឹងការ លេចមុខមាត់ខ្លាំងលើបណ្តាញសង្គមនោះ អាណារ៉ូស ក៏ធ្លាប់ត្រូវបានមហាជនជាច្រើនរិះគន់នាងខ្លាំងៗផងដែរ ប៉ុន្តែនាងហាក់មិនខ្វល់ខ្វាយនោះទេ ព្រមទាំងបានបង្ហាញសកម្មភាពជាបន្តបន្ទាប់លើគណនី fb ផ្ទាល់របស់នាងទៀតផង ។
ថ្មីៗនេះ អាណារ៉ូស បានបង្ហាញរូបភាពជាច្រើនសន្លឹករបស់ខ្លួន មើលទៅគួរឲ្យចាប់អារម្មណ៍ និង ប្លែកម្យ៉ាងដែរ ដោយនាងបានយកបន្លែសាឡាត់ មកតុបតែងជារ៉ូបលើដងខ្លួន និង សក់ទៀតផង ។
តស់! ទស្សនារ៉ូប អាណារ៉ូស ច្នៃពីសាឡាត់ខាងក្រោម ៖