អេដ វីន ឆ្នាំមុនដេរចង្កា ១០ថ្នេរ ឆ្នាំនេះត្រូវសង្សារ វាយបែកដៃរត់ទៅពេទ្យទាំងយប់
មហាជន ដែលធ្លាប់តាមដានរឿងរ៉ាវឯកជនទាក់ទងនឹងស្នេហារវាងតារាប្រុស អេដ វីន និង អ្នកម៉េម៉ាយ ជាអតីតរបស់ម្ចាស់ផលិកម្មក្នុងស្រុកមួយ ប្រាកដជាបានដឹងហើយ កាលពីកំឡុងចុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ខាងស្រីបានប្រកាសថាអ្នកទាំងពីរបែកគ្នាហើយ តែដោយឡែកក្រឡេក ទៅមើល អេដ វីន ឯនោះវិញ គឺបានបង្ហោះរូបភាព និង សារជារឿយៗដើម្បីសុំមិត្តស្រីកុំឲ្យបែក រហូតដល់ថ្នាក់និយាយ ខ្លួនសុខចិត្តទៅបួសបើបែកមិត្តស្រី ។
យ៉ាងណាមិញ ថ្មីៗនេះ គេបានឃើញ អេដ វីន និង មិត្តស្រីរបស់លោកបានត្រូវរ៉ូវគ្នាវិញហើយ ដោយបានឃើញអ្នកទាំងពីរបង្ហោះសារឆ្លើយឆ្លងគ្នាផ្អែមល្ហែមសារជាថ្មី ប៉ុន្តែទន្ទឹមនឹងមានការអបអរ ការផ្សះផ្សារចំណងស្នេហ៍របស់លោកជាថ្មីវិញ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្ររបស់តារាប្រុស អេដ វីន ហាក់មិនរីករាយនោះឡើយ ហើយព្រមទាំងបានបញ្ចេញមតិ និង ចែករំលែកថា «អេដ វីន ពិតជារងកម្មព្រោះមិត្តស្រីកាច ប៉ះអីឃើញអីវៃហ្នឹង » ក៏ព្រោះតែកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ អេដ វីដ ត្រូវទទួលរងរបួសដៃមួយដំណំ ព្រោះមិត្តស្រីបានយកដបវាយលោក ។
លើសពីនោះ បើតាមការបង្ហោះសារដោយ មិត្តស្រីរបស់លោក បានឲ្យដឹងថា កាលពីឆ្នាំមុន នាងធ្លាប់គប់ អេដ វីន បែកចង្ការដេរ ១០ ថ្នេរ ម្តងរួចមកហើយ ។
ទោះខ្លួនត្រូវទទួលរងរបួសឈឺចាប់យ៉ាងណាក្តី បើតាមការបង្ហាញរបស់ អេដ វីន ហាក់មិនខឹងព្រមទាំងពោលពាក្យផ្អែមល្ហែម និង ស្រឡាញ់នាងដូចដើម រហូតប្រើពាក្យថា «មោទនភាពណាស់ដែលបានប្រពន្ធ ដូចអូន» ៕