ផន សុផារី បង្កក់ខែកូនទី២ យ៉ាងស្ងប់ស្ងាត់មែន តែមើលចំណងដៃកូនស្រីញាក់សាច់
ធ្មេចបើកៗរយៈពេលមួយខែហើយ ដែលតួឯកល្ខោន និង អតីតតារាកំប្លែង ផន សុផារី បានសម្រាលកូនទី កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ ក្នុងនោះ ផន សុផារី ក៏បានដាក់ឈ្មោះកូនស្រីយ៉ាងពីរោះថា វណ្ណរ៉ា រីអ៊ែលលី ។
តួយ៉ាងនៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ដែលជាថ្ងៃគម្រប់ ១ ខែ របស់កូនស្រីទី ២ របស់តារាស្រីរូបនេះ ទោះជាមិនបានរៀបចំកម្មវិធីបង្កក់ខែកូនធំដុំយ៉ាងណាក្តី តែបើតាមការបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុករបស់ ផន សុផារី គឺ នាងតូច អ៊ែលលី ទទួលបានចំណងដៃមិនតិចនោះ គឺសុទ្ធតែខ្សែដៃមាស ខ្សែកមាស កងដៃមាន និង ក្រវិលដាំពេជ្យផងដែរ ។
លើសពីនោះដែរ ផន សុផារី ក៏បានបង្ហោះសារឲ្យដឹងថា «ថ្ងៃនេះចេញខែអូន អ៊ែលលី អូនមានអាយុ ១ ខែហើយ អ៊ុំពូមីង ជូនពរអូនពីចម្ងាយផងណា ! អាធ្យាស្រ័យផងបងប្អូន អត់ធ្វើពិធីអីធំដុំទេ ចាំកូវីដស្ងប់ស្ងាត់វិញសិន ចាំជុំគ្នាម្តង» ៕