ហង្ស ម៉ារិនី សោកស្តាយ ដែលមិនអាចធ្វើរឿងមួយនេះជូនលោកយាយទួត!
ទើបតែសម្រាលកូនទីពីរមិនទាន់បានប៉ុន្មានផង តារាសម្តែង និង ជាអ្នកលក់អនឡាញដ៏ជោគជ័យ ហង្ស ម៉ារិនី បានជួបទុក្ខធំ ដោយលោកយាយទួតបានទទួលមរណភាព តែអ្វីដែលធ្វើឱ្យនាងសោកស្តាយ និង មិនអស់ចិត្តនោះ គឺមិនអាចជូនដំណើរលោកយាយជាទីគោរពនៅថ្ងៃចុងក្រោយ ។
ការចាកចេញទៅដោយគ្មានថ្ងៃវិលត្រលប់របស់លោកយាយទួត បានធ្វើឱ្យ ហង្ស ម៉ារីនី សោកសង្រេង ជាខ្លាំងដោយក្នុងនោះនាងបានបង្ហោះសារថាថ្ងៃនេះ « ខែនេះ ឆ្នាំមុន កូនៗចៅៗបានជូន ទួត ទៅហូបអី នៅ Sky bar តែឆ្នាំនេះថ្ងៃនេះ ទួតបានទៅចោល កូនចៅៗហើយ សូមទួត ទៅដោយស្ងប់សុខណា កូនចៅនៅទីនេះសុខសប្បាយទេចៅពិតជាសុំទោសណាស់ ដែលទៅមិនកើត ក្នុងថ្ងៃ ទួតផុត តែកូនចៅ នៅតែនឹកចង ចាំទួតជារៀងរហូត»។ លោកយាយទួតរបស់ ហង្ស ម៉ារីនី បានទទួលមរណភាពដោយ រាគាពាធក្នុងជន្មាយុ ៩១ ឆ្នាំ កាលពីថ្ងទី ០១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ ។
ការទទួលមរណភាពរបស់ លោកយាយទួត ហង្ស ម៉ារីនី ក៏ទទួលបានការចូលរួមរំលែកទុក្ខពីសំណាក់មិត្តភក្តិ ក្នុងបណ្តាញសង្គមនិង អ្នកសិល្បៈជាច្រើនផងដែរ។ ហើយខ្លះក៏បានលើកឡើងថា កាត់ចិត្តខ្លះទៅ នៅសរសៃខ្ចីផង កើតចាស់ឈឺស្លាប់ជារឿងរបស់ធម្មជាតិគ្មាននរណាគេចផុតទេ គ្រាន់តែមុន និង ក្រោយតែប៉ុណ្ណោះ៕