ពីរោះណាស់! បទថ្មីពី ខេមរៈ សិរីមន្ត ប្រើបច្ចេកទេសសំឡេងពីរោះប្លែក ស្តាប់ហើយចង់ស្តាប់ទៀត (វីដេអូ)
ជឿជាក់ថាប្រិយមិត្តទាំងអស់គ្នាដែលនិយមស្តាប់នូវបទចម្រៀងថ្មីៗរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាពេញចិត្តស្តូកជាមួយនឹងបទ «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» ក្នុងផលិតកម្មរស្មីហង្សមាស ទាំងបទភ្លេង និងទំនុកច្រៀង គឺចាក់ដោតចំបេះដូងអ្នកស្តាប់ជាយុវវ័យតែម្តង ។
អ្វីដែលកាន់តែពិសេសនោះគឺ ការប្រើបច្ចេកទេសនៃសម្លេងរបស់លោក ខេមរៈ សិរីមន្ត ក្នុងបទនេះពិតជាឡូយប្លែកខុសពីសព្វមួយដង ស្តាប់ហើយស្មានថាជាសម្លេងរបស់បុរសនៅវ័យជំទង់ ពោលគឺសំឡេងរបស់លោកពិតជាអាចពត់ពែនបត់បែនបានគ្រប់ទំរង់បទតែម្តង។
ជាក់ស្តែងបទចម្រៀង «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» ជាប្រភេទបទចម្រៀងបែបយុវវ័យចំ ដោយលោក ខេមរៈ សិរីមន្ត បានប្រើបច្ចេកទេសច្រៀងបានយ៉ាងពីរោះរណ្តំចិត្តធ្វើឱ្យអ្នកគាំទ្រលន្លង់លន្លោចអារម្មណ៍តាមមិនតិចទេនៅក្នុង OFFICIAL AUDIO។ ហើយជាទូទៅរាល់បទចម្រៀងថ្មីៗរបស់លោក ខេមរៈ សិរីមន្ត ដែលបានចេញក្នុងផលិតកម្មរស្មីហង្សមាស គឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិក ជាពិសេសបើក្រឡេកមើលចំនួនអ្នកគាំទ្រដែលចុចស្តាប់នៅលើយូធូបនោះគឺសុទ្ធតែរាប់លានដងតែម្តង។
ពិសេសបទ «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» ក៏ដូចគ្នាផងដែរ ទោះទើបនឹងចេញបានប៉ុន្មានថ្ងៃទេ តែចំនួនអ្នកស្តាប់នៅលើយូធូបចូលក្បែរលាន Views បាត់ទៅហើយ។ មិនតែប៉ុណ្ណោះទេនៅលើ TikTok វិញ ក៏មានអ្នកធ្វើវីដេអូច្រៀងតាមបទនេះជាហូរហែផងដែរ៕ តោះចង់ដឹងថា នៅក្នុងបទ «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» តារាចម្រៀង ខេមរៈ សិរីមន្ត ប្រើបច្ចេកទេសសម្លេងប្លែក និងពីរោះយ៉ាងណាខ្លះនោះ សូមរីករាយសណ្តាប់នៅក្នុងវីដេអូដូចខាងក្រោមនេះ៖