សូរ្យ អេនណា បង្ហាញរាងស្រឡូនស្អាត ក្រោយសម្រាលកូនដំបូង
ពេលនេះដែរតារាម៉ូដែលរូបស្រស់ សូរ្យ អេនណា កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមី និង កូនស្រីជាទីស្រឡាញ់ក្នុងទីក្រុងហុងកុង ហើយតារាម៉ូដែលម្នាក់នេះតែងបង្ហាញសកម្មភាពនានាចែករំលែកដល់អ្នកគាំទ្រដែលនៅក្នុងស្រុក ។ យ៉ាងណាមិញថ្មីៗនេះ សូរ្យ អេនណា បានបង្អួតរាងក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ីឃើញហើយធ្វើឱ្យអ្នកគាំទ្រសរសើរពីសម្រស់របស់អ្នកម្តាយរូបនេះស្ទើរគ្រប់គ្នា ។
ក្រៅពីបំពេញតួនាទីជាភរិយា និង ម្តាយដ៏ល្អ គួបផ្សំនឹងកូនស្រីទើបមានវ័យជាង ៦ ខែនោះ សូរ្យ អេនណា មិនទាន់លេចមុខនៅក្នុងការងារនានាក្នុងសិល្បៈឡើយ តែក្នុងនាមជាតារាម៉ូដែលដែលធ្លាប់មានប្រជាប្រិយភាពទាំងក្នុងស្រុក និង ក្រៅស្រុក សូរ្យ អេនណា មិនភ្លេចថែរក្សាសម្រស់ និង រូបរាងរបស់ខ្លួនឡើយ ។ បើទោះក្លាយជាអ្នកម្តាយក្តី សូរ្យ អេនណា នៅតែមានរូបរាងស្រឡូនស្អាតក្បាលពោះរាបស្មើមិនប្រែប្រួលពីមុនឡើយ ។ ជាក់ស្តែងក្នុងឈុតប៊ីគីនីសិចស៊ីមួយឈុតនេះ ស្ទើរគ្មាននរណាដឹងថានាងកំពុងមានកូនតូចជាប់ដៃនោះទេ ។
សូរ្យ អេនណា ត្រូវបានគេចាត់ទុកជាតារាស្រីមួយរូបដែលមានសំណាងមិនធម្មតា ព្រោះក្រោយពីរៀបការជាមួយស្វាមីជាជនជាតិហូឡង់ដែលមានតួនាទីជាអ្នកគ្រប់គ្រងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំនៅទីក្រុងហុងកុង ។ មកពេលនេះនាងកំពុងរស់នៅសោយសុខក្នុងជីវភាពហ៊ឺហាជាមួយកូនស្រី ដែលមានមុខមាត់គួរឱ្យក្នាញ់នៅទីក្រុងហុងកុង ។ បើតាមបំណង សូរ្យ អេនណា ក៏មានគម្រោងមកលេងស្រុកកំណើត តែដោយសារកូវីដ ១៩ ទើបនាងអាក់ខានទៅវិញ ៕
រូបថត ៖ ហ្វេសប៊ុក