ស្រុះដៃគ្នាណាស់! Youtuber ខ្មែរបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមទិញវ៉ាក់សាំងកូវីដ ១៩
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថានឹងទិញវ៉ាក់សាំងការងារវីរុសកូវីដ ១៩ ក្នុងនោះគេសង្កេតឃើញឯេកឧត្តម ឧកញ៉ា សិល្បករ សិល្បការិនី និង សប្បុរសជនជាច្រើន បានចូលរួមយ៉ាងច្រើនផុសផុលក្នុងការយកថវិកាផ្ទាល់ បរិច្ចាគជូនដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ។
ទន្ទឹមនឹងនោះ Youtuber ក៏ដូចជា Vlogger ល្បីៗនៅស្រុកខ្មែរយើងជាច្រើននាក់ ដូចជា ហេង វិសាល, ស្រីនាង, រៀនថត (ពូជ្រួញ), ឡាយ ប៊ុនឡេង ជាដើម ក៏បានចូលរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លាជាមួយរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ផងដែរ ៕