ចន សុទីម៉ា ដឹកដៃ ឈុន រក្សា ថតឈុតប៊ីគីនីយ៉ាងស៊ីអារម្មណ៍ នៅកោះរុង!
ប្រិយមិត្តអ្នកគាំទ្រវិស័យបវរកញ្ញាក្នុងស្រុកប្រាកដជាបានស្គាល់ហើយនូវវត្តមានបវរកញ្ញា ចន សុទីម៉ា ដែលនាងគឺជ័យលាភីរងទី ២ Miss Universe Cambodia 2019 ហើយនាងក៏ជាបវរកញ្ញាដណ្តើមបានជ័យលាភីរងទី ៤ Miss Dream Girl Of The Year 2019-2020 ពីកម្មវិធីប្រឡងសម្រស់ថ្នាក់អន្តរជាតិ Miss Tourism International 2019 កន្លងមកផងដែរ ។
ដោយឡែកថ្មីៗនេះដែរ បវរកញ្ញា ចន សុទីម៉ា ជាម្ចាស់ជ័យលាភីខាងលើ បានដឹកដៃបវរកញ្ញាជាម្ចាស់ជ័យលាភីរង ១ ក្នុងកម្មវិធី Miss Universe Cambodia 2020 គឺកញ្ញា ឈុន រក្សា បង្ហាញសម្រស់ក្នុងឈុតប៊ីគីនី ដែលធ្វើឱ្យមហាជនអ្នកគាំទ្រ ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញាក្នុងស្រុកចាប់អារម្មណ៍យ៉ាងខ្លាំង ។
តាមរយៈការបង្ហាញសម្រស់ក្នុងឈុតប៊ីគីនី ឬ ឈុតហែលទឹកនេះដែរ បវរកញ្ញា ចន សុទីម៉ា និង បវរកញ្ញា ឈុន រក្សា ពិតមានភាពលេចធ្លោ និង ស្រស់ស្អាតខ្លាំងគួរឱ្យចាប់អារម្មណ៍ ។ ស្របគ្នានោះ ក៏បានបង្ហាញពីរាងកាយដ៏ស្រឡូន សមសួន រួមផ្សំនឹងភាពសិចស៊ីផង កាន់តែធ្វើឱ្យបវរកញ្ញាទាំងពីររូបនេះ ក្លាយជាទីគាប់ភ្នែកចំពោះមហាជនអ្នកគាំទ្រយ៉ាងច្រើនថែមទៀត ។
គួរឱ្យដឹងដែរថា ការរំលេចខ្លួនយ៉ាងស្រស់ស្អាតរបស់បវរកញ្ញាទាំងពីរក្នុងប៊ីគីនីនេះ គឺបានទៅថតដល់កោះរុង ដែលកោះសម្បូរទៅដោយទេសភាពយ៉ាងស្រស់ត្រកាលក្នុងដែនសមុទ្រខ្មែរ នៃខេត្តព្រះសីហនុ ៕