ប្រពៃណាស់! រ៉ូលីន សុខចិត្តលះបង់ធ្វើរឿងសំខាន់នេះ ដើម្បីសុវត្ថិភាពអ្នកម្តាយចាស់!
ដោយសារបញ្ហាកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅតែបន្តរីករាលដាលនោះ តារាចម្រៀងដែលមានទេពកោសល្យខ្ពស់ រ៉ូលីន បានសម្រេចធ្វើរឿងមួយនេះដើម្បីសុវត្ថិភាព អ្នកផ្ទះរបស់ខ្លួន ជាពិសេសម្តាយចាស់ ដែលមានវ័យច្រើនទៅហើយ។
បើទោះបីជាដឹងថាបាត់ប្រាក់ចំណូលមួយផ្នែកធំក៏ពិតមែន តែក្នុងរដូវកាលនេះ រ៉ូលីន បានសម្រេចចិត្តថាផ្អាកទទួលការងារមួយរយៈ ដោយក្នុងនោះ រ៉ូលីន បានបញ្ចេញអារម្មណ៍ថា «អ្វីដែលខ្ញុំបារម្ភបំផុតគឺមិនមែនខ្លួនឯងទេគឺម្តាយចាស់ដែលនៅផ្ទះបើអាចចង់ឈប់ទទួលថតមួយរយៈសិន ហើយ»។ ការលើកឡើងរបស់ រ៉ូលីន ក៏មានការគាំទ្រជាច្រើនដោយមិត្តភក្តិជាច្រើន បានគាំទ្រថា «ល្អហើយសម្រាកសិនទៅដើម្បីសុខភាពមនុស្សជាទីស្រឡាញ់»។
គួរឱ្យដឹងថា រ៉ូលីន ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈ ដែលមានសមត្ថភាពម្នាក់ ដោយអាចច្រៀងបទចម្រៀងស្រីបានយ៉ាងពីរោះ។ មួយរយៈចុងក្រោយនេះ រ៉ូលីន កាន់តែមានទីផ្សារ ក្រោយពីមានសម្រស់ និង ការតុបតែងខ្លួន កាន់តែស្រស់ស្អាតប្លែកជាងមុន៕
រូបថត ៖ ហ្វេសប៊ុក